Skip to main content

2. ការបង្ហាញស្លាយ(Slideshow)

វីដេអូ : របៀបបង្កើត ការបង្ហាញស្លាយនៅក្នុង Krubkrong ៖


តោះមក!! ស្វែងយល់អំពីការបង្កើត ការបង្ហាញស្លាយ(Slideshow)

ចំពោះមុខងារការបង្ហាញស្លាយ(Slideshow) ជាមុខងារដែលលោកអ្នកអាចធ្វើការកំណត់ក្នុងការបង្ហាញស្លាយ(Slideshow)នៅក្នុងហាងអនឡាញរបស់លោកអ្នក បន្ថែមពីនេះលោកអ្នកក៌អាចធ្វើការកែព័ត៌មានក្នុងនៅស្លាយរបស់លោកអ្នកផងដែរ។ ក្នុងការបង្កើតស្លាយក៌ដូចជាការបន្ថែមព័ត៌មានក្នុងស្លាយតម្រូវអោយលោកអ្នកធ្វើតាមជំហានដូចខាងក្រោម៖

  • ជំហានទី១ ៖ ជាជំហានដំបូងរបស់អ្នក តម្រូវអោយអ្នកចុចទៅកាន់ហាងអនឡាញ(Online Store)
  • ជំហានទី២៖ បន្ទាប់ពីនេះ លោកអ្នកអាចចុចទៅកាន់ការបង្ហាញស្លាយ(Slideshow)
  • ជំហានទី៣៖ បន្តពីនេះលោកអ្នកអាចធ្វើការចុចបន្តទៅកាន់ការបង្ហាញស្លាយ(Slideshow)
ជំហានទី៤៖ បន្ទាប់ពីអ្នកចុចទៅកាន់ការបង្ហាញស្លាយ អ្នកអាចចុចទៅកាន់ បង្កើតស្លាយរូបភាព បន្ទាប់ពីនេះតម្រូវអោយលោកអ្នកបំពេញព័ត៍មានមួយចំនួនដូចជា**៖**
  • ចំណងជើង/Title៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់ចំណងជើងនៃស្លាយរបស់អ្នក

  • ការពិពណ៌នា/Description៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់ព័ត៌មានបន្ថែក្នុងស្លាយរបស់លោកអ្នក

  • **តំណភ្ជាប់បញ្ជូលបន្ត / Redirect Link ៖**ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់តំណភ្ជាប់នៃស្លាយរបស់លោកអ្នក

  • ប្រភេទការបង្ហាញស្លាយ/Slideshow Category៖ ជាមុខងារសម្រាប់ធ្វើការកំណត់ប្រភេទនៃស្លាយរបស់លោកអ្នក

  • ឈ្មោះប៊ូតុង/Button Name៖ ជាមុខងារសម្រាប់ធ្វើការកំណត់ឈ្មោះនៃប៊ូតុងក្នុងស្លាយរបស់លោកអ្នក

  • កំណត់ទីតាំង/Align Position ៖ ជាមុខងារសម្រាប់ធ្វើការកំណត់ទីតាំងនៃព័ត៌មានស្លាយរបស់លោកអ្នក ដូចជា ទីតាំងឆ្វេង ទីតាំងកណ្តាល និងទីតាំងខាងស្តាំ

  • ពណ៌ /Color៖ ជាមុខងារសម្រាប់ធ្វើការកំណត់ពណ៌នៃព័ត៌មាននៃស្លាយរបស់លោកអ្នក

  • បង្ហាញព័ត៌មាននៅលើរូបភាព / Display information on image៖ ជាមុខងារសម្រាប់អាចអោយលោកអ្នកអាចកំណត់បិទឬបើកព័ត៌មាននៃស្លាយរបស់លោកអ្នក

  • ការបង្ហាញរូបភាព/ Image Display៖ ជាមុខដែលអាចអោយលោកអ្នកកំណត់ក្នុងការបង្ហាញរូបភាពស្លាយរបស់អ្នកឬក៌មិនបង្ហាញរូបភាពនៃស្លាយរបស់លោកអ្នក

  • រូបភាពស្លាយ/ Slideshow Image ៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការដាក់រូបភាពនៃស្លាយរបស់លោកអ្នក


  • ជំហានទី៥៖ បន្ទាប់ពីលោកអ្នកបានធ្វើការបំពេញព័ត៌មានខាងលើហើយអ្នកគ្រាន់តែចុចទៅកាន់ពាក្យបង្កើត/ Create ជាសម្រេច បន្ទាប់ពីនេះអ្នកអាចទទួលបានស្លាយក្នុងហាងអនឡាញរបស់អ្នកជាការស្រេច។