Skip to main content

k . សំណួរនិងចម្លើយ(FAQ)

វីដេអូ : របៀបបង្កើត FAQនៅក្នុង Krubkrong ៖


តោះមក!! ស្វែងយល់អំពីការប្រើប្រាស់មុខងារសំណួរនិងចម្លើយ(FAQ)

ចំពោះមុខងារសំណួរនិងចម្លើយ(FAQ) ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់សំណួរនិងចម្លើយដែលអតិថិជនរបស់លោកអ្នកតែងតែធ្វើការសាកសួរជាញឹកញាប់។ ក្នុងការបង្កើតមុខងារសំណួរនិងចម្លើយ អ្នកត្រូវធ្វើតាមជំហានដូចខាងក្រោម៖

  • ជំហានទី១៖ តម្រូវអោយលោកអ្នក អាចចុចទៅកាន់ហាងអនឡា (Online Store)
  • ជំហានទី២៖ បន្ទាប់ពីនេះ តម្រូវអោយលោកអ្នកចុចទៅកាន់សំណួរសួរញឹកញាប់/FAQ
ជំហានទី៣៖ ក្រោយពីលោកអ្នកបានចុចទៅកាន់សំណួរសួរញឹកញាប់រួចហើយ លោកអ្នកអាចចុចទៅកាន់បង្កើតFAQ រួចធ្វើបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម៖
  • សំណួរសារជាភាសាអង់គ្លេស៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការដាក់សំណួររបស់លោកអ្នកជាភាសាអង់គ្លេសក្នុងហាងអនឡាញ (Website) របស់លោកអ្នក
  • ចម្លើយជាភាសាអង់គ្លេស៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការដាក់ចម្លើយនៃសំណួររបស់លោកអ្នកជាភាសាអង់គ្លេសក្នុងហាងអនឡាញរបស់លោកអ្នក
  • សំណួរជាភាសាខ្មែរ៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការដាក់សំណួររបស់លោកអ្នកជាភាសាខ្មែរក្នុងហាងអនឡាញរបស់លោកអ្នក
  • ចម្លើយ (ខ្មែរ)៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការដាក់ចម្លើយនៃសំណួររបស់លោកអ្នកជាភាសាខ្មែរក្នុងហាងអនឡាញរបស់លោកអ្នក
  • ជំហានទី៤៖ ជាជំហានចុងក្រោយ លោកអ្នកអាចចុចទៅកាន់បញ្ចាក់/confrim ជាស្រេចក្នុងការបង្កើតសំណួរនិងចម្លើយ(FAQ)នៅក្នុងហាងអនឡាញរបស់លោកអ្នក