i . ផ្ទាំងជូនដំណឹង(Roll Up Banner)
វីដេអូ : របៀបបង្កើត ផ្ទាំងជូនដំណឹងនៅក្នុង Krubkrong ៖
ស្វែងយល់អំពី ការប្រើប្រាស់ផ្ទាំងជូនដំណឹង(Roll Up Banner)
ចំពោះមុខងារផ្ទាំងជូនដំណឹង**(Roll Up Banner)** ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការផ្តល់ដំណឹងជូនអតិថិជនរបស់លោកអ្នកតាមរយះផ្ទាំងផ្តល់ដំណឹងក្នុងហាងអនឡាញ។ដើម្បីធ្វើការបង្កើតការប្រើប្រាស់ផ្ទាំងជូនដំណឹង តម្រូវអោយលោកអ្នកអាចធ្វើតាមជំហានដូចខាងក្រោម៖
- ជំហានទី១៖ ជាជំហានដំបូង លោកអ្នកអាចចុចទៅកាន់ហាងអនឡាញឬភាសាអង់គ្លេសថាOnline Store
- ជំហានទី២៖ បន្ទាប់ពីនេះលោកអ្នក អាចបន្តចុចទៅកាន់ផ្ទាំងជូនដំណឹងឬភាសាអង់គ្លេសថា Roll Up Banner
ជំហានទី៣៖ ក្រោយពីនេះលោកអ្នកអាចចុចទៅកាន់ការបង្កើត រួចតម្រូវអោយលោកអ្នកបំពេញព័ត៌មានមួយចំនួនដូចជា៖
- ឈ្មោះ/Name៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់ឈ្មោះផ្ទាំងជូនដំណឹងក្នុងហាងរបស់លោកអ្នក
- សារជាភាសាអង់គ្លេស/English Message៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការផ្តល់ព័ត៌មានជូនអតិថិជនក្នុងហាងអនឡាញរបស់លោកអ្នកជាភាសាអង់គ្លេស
- សារជាភាសាខ្មែរ/ Khmer Message៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការផ្តល់ព័ត៌មានជូនអតិថិជនក្នុងហាងអនឡាញរបស់លោកអ្នកជាភាសាខ្មែរ
- តំណភ្ជាប់/ Link៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការកំណត់តំណភ្ជាប់នៃផ្ទាំងជូនដំណឹងក្នុងហាងអនឡាញរបស់លោកអ្នក
- ពណ៌អត្ថបទ/ Text Color៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការកំណត់ពណ៌នៃអត្ថបទក្នុងផ្ទាំងជូនដំណឹងក្នុងហាងអនឡាញរបស់លោកអ្នក
- ពណ៌ផ្ទៃខាងក្រោយ/Background Color៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការកំណត់ពណ៌ផ្នែកខាងក្រោមអត្ថបទក្នុងផ្ទាំងជូនដំណឹងរបស់ហាងអ នឡាញរបស់លោកអ្នក
-
ជំហានទី៤៖ បន្ទាប់ពីលោកអ្នកបានធ្វើការបំបេញព័ត៌មានខាងលើរួចលោកអ្នកអាចធ្វើការចុចទៅកាន់បញ្ចាក់ / Confrim ជាការស្រេចក្នុងហាងបង្កើតផ្ទាំងជូនដំណឹង
-
ជំហានទី៥៖ ក្រោមពីលោកអ្នកបានបង្កើតផ្ទាំងជូនដំណឹងរួច លោកអ្នកអាចបន្តចុចទៅកាន់ ច្រើនទៀត(More) បន្ទាប់មកជ្រើសរើស ខ្នាស់(Pin) ជាការស្រេចក្នុងការបង្ហាញផ្ទាំងជូនដំណឹងក្នុងហាងរបស់អ្នក ហើយលោកអ្នកក៌អាចធ្វើការមើលព័ត៌មានផ្ទាំងផ្តល់ជូនដំណឹងរបស់អ្នកក្នុងហាងអនឡាញរបស់អ្នកបានទៀតផង