Skip to main content

តោះមក!! ស្វែងយល់អំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមាតិកា ( CMS )

ចំពោះមុខងារប្រព័ន្ធគ្រប់គ្រងមាតិកា ជាមុខងារសម្រាប់លោកអ្នកអាចធ្វើការបង្កើតមាតិកាផ្សេងៗដែលទាក់ទងនឹងហាងរបស់លោកអ្នកបាន។ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងមាតិកាតម្រូវអោយលោកអ្នកត្រូវធ្វើជំំហានដូចខាងក្រោម៖

  • ជំហានទី១៖ ជាជំហានដំបូង តម្រូវអោយលោកអ្នកចុចទៅកាន់ហាងអនឡាញ(Online Store)
ជំហានទី២៖ បន្ទាប់ពីនេះ លោកអ្នកអាចចុចទៅកាន់ប្រព័ន្ធគ្រប់គ្រងមាតិកា រួចធ្វើការបន្តចុចទៅកាន់បង្កើតរួចធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា៖
  • ឈ្មោះ/Name ៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការដាក់ឈ្មោះមាតិការបស់លោកអ្នក

  • អ្នកនិពន្ធ/Author៖ ជាមុខងារសម្រាប់អោយលោកអ្នកកំណត់ឈ្មោះអ្នកនិពន្ធនៃមាតិការបស់លោកអ្នក

  • ប្រភេទ/Category៖ ជាមុខងារសម្រាប់អោយលោកអ្នកធ្វើការជ្រើសរើសប្រភេទប្រព័ន្ធគ្រប់គ្រងមាតិការបស់លោកអ្នក

  • រូបភាព/Image ៖ ជាមុខងារសម្រាប់អោយលោកអ្នកធ្វើការដាក់រូបភាពនៃប្រព័ន្ធគ្រប់គ្រងក្នុងហាងរបស់លោកអ្នក

  • ការពិពណ៌នា/Description៖ ជាមុខងារសម្រាប់អោយលោកអ្នកធ្វើការបន្ថែមព័ត៌មាននៃមាតិកាក្នុងហាងរបស់លោកអ្នក

  • ជំហានទី៣៖ ជាចុងក្រោយ លោកអ្នកអាចបន្តចុចទៅកាន់បញ្ជាក់ជាស្រេចក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងមាតិកាក្នុងហាងរបស់លោកអ្នក

  • ជំហានទី៤៖ ក្រោយពីលោកអ្នកបានបង្កើតប្រព័ន្ធគ្រប់គ្រងមាតិការួច លោកអ្នកអាចធ្វើការពិនិត្យព័ត៌មានគ្រប់គ្រងមាតិកាក្នុងហាងអនឡាញរបស់លោកអ្នកផងដែរ