Skip to main content

បញ្ចុះតម្លៃ(Discount)

វីដេអូ : របៀបបង្កើត ការបញ្ចុះតម្លៃធម្មតា ទៅលើផលិតផលនៅក្នុង Krubkrong ៖


វីដេអូ : របៀបបង្កើត ការបញ្ចុះតម្លៃរួម ទៅលើផលិតផលនៅក្នុង Krubkrong


វីដេអូ : របៀបបង្កើត ការបញ្ចុះតម្លៃការដឹងជញ្ជូននៅក្នុង Krubkrong

បញ្ចុះតម្លៃ : កន្លែងធ្វើការបញ្ចុះតម្លៃផលិតផល

  • របៀបក្នុងការបញ្ចុះតម្លៃផលិផល
    • ជំហានទី១ : មុនដំបូងយើងត្រូវចុចលើ ភក្ដីភាព / loyalty

    • ជំហានទី២ : បន្ទាប់មកយើងត្រូវចុចលើ បញ្ចុះតម្លៃ / Discount

    • ជំហានទី៣ : រួចហើយយើងត្រូវចុច បន្ថែមការបញ្ចុះតម្លៃ / Add Discount

    • ជំហានទី៤ : នៅក្នងជំហានបន្ទាប់នេះតម្រូវអោយយើង ជ្រើសរើសការបញ្ចុះតម្លៃ ប្រសិនបើយើងចង់បញ្ចុះតម្លៃផលិតផល ឫ បញ្ចុះតម្លៃដោយ ដឹកជញ្ជូនដោយឥតគិតថ្លៃ

បញ្ចុះតម្លៃផលិតផល
  • នៅពេលចុចលើ បញ្ចុះតម្លៃផលិតផល វានឺងលោតអោយយើងបំពេញព័ត៍មាន ដូចជា
    • ប្រភេទបញ្ចុះតម្លៃចំពោះការបញ្ចុះតម្លៃវាមាន 2 ធម្មតា និង តម្លៃដុំ
ធម្មតា យើងត្រូវបំពេញដូចជា
  • ឈ្មោះបញ្ចុះតម្លៃ / Discount Name : ឈ្មោះសម្រាប់កំណត់អត្តសញ្ញាណនៃការបញ្ចុះតម្លៃ ។
  • ផលិតផល / Product: ជ្រើសរើសផលិតផលជាច្រើនដែលអ្នកចង់ដាក់សម្រាប់ការបញ្ចុះតម្លៃ អាចបន្លែមបានច្រើន។
  • ប្រភេទតម្លៃ / Value Type : តម្រូវអោយលោកអ្នកជ្រើសរើស ចង់បញ្ចុះជាភាគរយ ឫ បញ្ចុះជាចំននួទឹកប្រាក់ ។
  • តម្រូវការអប្បបរមា/ Minimum Requirement : ជាការជ្រើសរើសប្រភេទ បរិមាណអប្បបរមា ឬចំនួនទឹកប្រាក់ទិញដែលអតិថិជនទិញផលិតផលរបស់អ្នកដើម្បីទទួលបានការបញ្ចុះតម្លៃ ។
  • ថ្ងៃចាប់ផ្ដើម /Start Date : ជ្រើសរើសកាលបរិច្ឆេទដែលអ្នកចាប់ផ្តើមធ្វើការបញ្ចុះតម្លៃ ។
  • ថ្ងៃផុតកំណត់ / End Date : ជ្រើសរើសកាលបរិច្ឆេទបញ្ចប់នៃការបញ្ចុះតម្លៃ ។

បំពេញរួចយើងធ្វើការចុច ដាក់ស្នើ / Submit

តម្លៃដុំ យើងត្រូវបំពេញដូចជា
  • ឈ្មោះបញ្ចុះតម្លៃ /Discount Name : ឈ្មោះសម្រាប់កំណត់អត្តសញ្ញាណនៃការបញ្ចុះតម្លៃនេះ ។
  • ផលិតផល / Product : ជ្រើសរើសផលិតផលជាច្រើនដែលអ្នកចង់ដាក់សម្រាប់ការបញ្ចុះតម្លៃ អាចបន្លែមបានច្រើន។
  • តម្លៃ / Price : តម្លៃដែលអ្នកចង់លក់ជាតម្លៃដុំនៃផលិតផលនេះ
  • ថ្ងៃចាប់ផ្ដើម / Start Date: ជ្រើសរើសកាលបរិច្ឆេទដែលអ្នកចាប់ផ្តើមធ្វើការបញ្ចុះតម្លៃ ។
  • ថ្ងៃផុតកំណត់ / End Date : ជ្រើសរើសកាលបរិច្ឆេទបញ្ចប់នៃការបញ្ចុះតម្លៃ ។

បំពេញរួចយើងយើងធ្វើការចុច ដាក់ស្នើ / Submit

ដឹកជញ្ជូនដោយឥតគិតថ្លៃ
  • នៅពេលចុចលើ ដឹកជញ្ជូនដោយឥតគិតថ្លៃ វានឺងលោតអោយយើងបំពេញព័ត៍មាន ដូចជា

    • ឈ្មោះបញ្ចុះតម្លៃ /Discount Name : កន្លែងបំពេញឈ្មោះសម្រាប់កំណត់អត្តសញ្ញាណនៃការបញ្ចុះតម្លៃ ។
    • តម្រូវការអប្បបរមា / Minimum Requirement : កន្លែងជ្រើសរើសប្រភេទ បរិមាណអប្បបរមា ឬចំនួនទឹកប្រាក់ទិញដែលអតិថិជនទិញផលិតផលរបស់អ្នកដើម្បីទទួលបានការបញ្ចុះតម្លៃ ។
    • ចំនួនអប្បបរមា /Minimum Quantity : កន្លែងបញ្ចូលបរិមាណអប្បបរមាដែលអតិថិជនទិញផលិតផលរបស់អ្នកដើម្បីទទួលបានការបញ្ចុះតម្លៃ ។
    • ថ្ងៃចាប់ផ្តើម/ Start Date : កន្លែងជ្រើសរើសកាលបរិច្ឆេទដែលអ្នកចាប់ផ្តើមធ្វើការបញ្ចុះតម្លៃ ។
    • ថ្ងៃផុតកំណត់ / End Date : កន្លែងជ្រើសរើសកាលបរិច្ឆេទបញ្ចប់នៃការបញ្ចុះតម្លៃ ។

    បំពេញរួចយើងធ្វើការចុច ដាក់ស្នើ / Submit

ក្នុងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក៖

របៀបទទួលយកការបញ្ចុះតម្លៃផលិតផលរបស់អ្នក:
  • ជំហានទី១ : មុនដំបូងយើងត្រូវចូលទៅកាន់ គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក រួចចុចទៅលើការបញ្ចុះតម្លៃលោកអ្នកនឺងឃើញ ផលិតផលដែលបញ្ចុះតម្លៃ និងតម្លៃនៃការបញ្ចុះតម្លៃ ព្រមទាំងឃើញថ្ងៃផុតកំណត់នៃការបញ្ចុះ ផងដែរ ។

  • ជំហានទី២ : បន្ទាប់មកទៀតយើងជ្រើសរើស ផលិតផលដែលអ្នកចង់ទិញ ចុចទិញឥឡូវលោកអ្នកនឺងទទួលបានការបញ្ចុះភ្លាមៗ ។

  • ជំហានទី៣ : លោកអ្នកនិងឃើញការ បញ្ចុះតម្លៃ / Discount នៃផលិតផលរបស់អ្នក ។

របៀបទទួលយកការបញ្ចុះតម្លៃដោយការដឹកជញ្ជូនដោយឥតគិតថ្លៃរបស់អ្នក:
  • ជំហានទី១ : មុនដំបូងយើងត្រូវចូលទៅកាន់ គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក រួចចុចទៅលើផលិតផលដែលដែលអ្នកចង់ទិញ នៅពេលលោកអ្នកទិញទំនិញត្រូវនិងការកំណត់ ។

  • **ជំហានទី២ :**លោកអ្នកនឹងឃើញការបញ្ចុះតម្លៃដោយការដឹកជញ្ជូនដោយឥតគិតថ្លៃរបស់អ្នក ។