Skip to main content

a . ប្រវត្តិនៃការបញ្ជាទិញផលិតផល(Order History)

វីដេអូ : របៀប លក់ផលិតផលតាមហាងអនឡាញ នៅក្នុង Krubkrong


តើការលក់ផលិតផលដំបូងរបស់អ្នកដំណើរការយ៉ាងដូចម្តេច?

  • ក្នុងការលក់ផលិតផលដំបូងរបស់អ្នក តម្រូវអោយអ្នកចូលទៅកាន់ហាងអនឡាញឬភាសាអង់គ្លេសហៅថាOnline Store(ដែលជាគេហទំព័រអនឡាញ) រួចបន្តទៅចុចទៅកាន់ប្រវត្តិនៃការបញ្ជាទិញផលិតផលឬភាសាអង់គ្លេសថាOrder History ( ជាទីកន្លែងផ្ទុកព័ត៌មានរបស់អតិថិជនដែលបានទិញទំនិញរបស់អ្នកពីគេហទំព័រអនឡាញរបស់អ្នក ចំពោះការទិញដែលពុំទាន់បានធ្វើការបង់ប្រាក់នៅឡើយនោះទេ ព័ត៌មាននេះនឹងបង្ហាញនៅក្នុង កន្លែងកំពុងរង់ចាំឬភាសាអង់គ្លេសថាPending) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ជាដំណឹងសម្រាប់ម្ចាស់អាជីវកម្មនៅពេលមានអតិថិជនទិញទំនិញក្នុងគេហទំព័រអនឡាញ។
មុខងារនៃប្រវត្តិនៃការបញ្ជាទិញផលិតផល(Order History)មានដូចជា ការបញ្ជាទិញសរុប ប្រាក់ចំណូលសរុប ការទូទាត់ជាមុនសរុប ការទូទាត់ដែលមិនបានបង់សរុប កំពុងរង់ចាំ ទាំងអស់ បានទទួលយកការបញ្ជាទិញ ដឹកជញ្ជូន ការបញ្ជាទិញត្រូវបានបដិសេធ បានបញ្ចប់៖
  • ការបញ្ជាទិញសរុប(Total Order): ជាកន្លែងដែលបង្ហាញពីចំនួនអតិថិជនបានទិញទំនិញក្នុងគេហទំព័រអនឡាញ

  • ប្រាក់ចំណូលសរុប(Total Income): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបបន្ទាប់ពីអតិថិជនទទួលបានទំនិញ

  • ការទូទាត់ជាមុនសរុប(Total Prepayment): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបដែលអតិថិជនពុំទាន់ទទួលបានទំនិញ

  • ការទូទាត់ដែលមិនបានបង់សរុប(Total Unpaid Payment): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់ដែលពុំទាន់បានទូទាត់ពីអតិថិជន

  • ទាំងអស់(All): ជាកន្លែងសម្រាប់បង្ហាញរាល់ការបញ្ជាទិញទាំងអស់ពីអតិថិជន រួមទាំងទំនិញដែលមិនទាន់បានទទួល ទំនិញបានទទួលរួច ទំនិញដែលត្រូវបានបរិសេធ រួមទាំងទំនិញដែលកំពុងធ្វើដឹកជញ្ចូន នឹងទំនិញដែលបានទៅដល់ទីតាំង

  • កំពុងរង់ចាំ(Pending): ជាកន្លែងដែលផ្ទុកទិន្នន័យនៃការបញ្ជាទិញរបស់អតិថិជន រួមនឹងការបញ្ជាទិញដែលម្ចាស់អាជីវកម្មពុំទាន់ធ្វើការទទួល

  • បានទទួលយកការបញ្ជាទិញ(Order accepted): ជាកន្លែងដែលបង្ហាញពីទំនិញដែលម្ចាស់អាជីវកម្មបានទទួលការបញ្ជាទិញពីអតិថិជន

  • ដឹកជញ្ជូន(To deliver) : ជាកន្លែងដែលបង្ហាញអំពីទំនិញដែលកំពុងធ្វើការដឹកជញ្ចូនទៅកាន់អតិថិជន

  • ការបញ្ជាទិញត្រូវបានបដិសេធ(Order rejected): ជាកន្លែងដែលបង្ហាញពីទំនិញដែលទទួលបានការបដិសេធពីម្ចាស់ហាង

  • បានបញ្ចប់(Completed): ជាកន្លែងដែលបង្ហាញពីទំនិញដែលអតិថិជនទទួលបាននិងធ្វើការបង់ប្រាក់រួចរាល់

ក្នុងដំណើរការលក់ផលិតផលតាមគេហទំព័រអនឡាញ(Ecommerce) តម្រូវអោយលោកអ្នកត្រូវចាប់ផ្តើមទៅតាមជំហានដូចខាងក្រោម៖
  • ជំហានទី១: តម្រូវអោយអ្នកចុចទៅកាន់ប្រវត្តិនៃការបញ្ជាទិញផលិតផល(Order History)
  • ជំហានទី២: ក្រោយពីទទួលបានការទិញទំនិញតាមគេហទំព័រអនឡាញរបស់អ្នកហើយ តម្រូវអោយលោកអ្នកចុចទៅកាន់ការរង់ចាំ**(Pending)** រួចធ្វើការអូសទៅផ្នែកខាងស្តាំនៃផលិតផលបញ្ជាទិញ
ជំហានទី៣: លោកអ្នកអាចចុចទៅសញ្ញាចុះក្រោយ បន្ទាប់មកលោកអ្នកអាចមានជម្រើសដូចជា៖
  • លម្អិត(Detail): ជាមុខងារសម្រាប់បន្តទៅកាន់ការមើលព័ត៍មានលម្អិតនៃការបញ្ជាទិញរបស់អតិថិជន

  • ទទួលយកការបញ្ជាទិញ(Confirm Order): ជាមុខងារក្នុងការទទួលយកការបញ្ជាទិញពីអតិថិជនរបស់លោកអ្នក

  • បដិសេធការបញ្ចាទិញ: ជាមុខងារក្នុងការបដិសេធរាល់ការបញ្ជាទិញពីអតិថិជន

  • កែសម្រួលការបញ្ជាទិញ : ជាមុខងារសម្រាប់កែសម្រួលដូចជា ការទូទាន់ប្រាប់ បង់ប្រាក់ហើយឫនៅ ។

ជំហានទី4: បន្ទាប់ពីទទួលយកការបញ្ជាទិញហើយ លោកអ្នកបន្តចុចចូលទៅកាន់ពាក្យបានទទួលយកការបញ្ជាទិញ(Order accepted) រួចធ្វើការចុចសញ្ញាចុះក្រោមនិងបន្តចុចទៅកាន់ពាក្យកែសម្រួលស្ថានភាព លោកអ្នកនឹងអាចផ្តល់ព័ត៌មានអំពីទំនិញរបស់អ្នកដែលមានមុខងារដូចជា៖
ការដឹកជញ្ជូន: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញរបស់អតិថិជន ដែលកំពុងធ្វើការដឹកជញ្ចូនជូន
  • ក្នុងករណីទំនិញកំពុងដឹកជញ្ចូន តម្រូវអោយអ្នកចូលទៅកាន់ពាក្យដឹកជញ្ចូន (To deliver) ហើយបន្តចុចសញ្ញាចុះក្រោយហើយជ្រើសរើសមុខងារបានបញ្ចប់ជាការស្រេច

ការបញ្ជាទិញត្រូវបានបដិសេធ : ជាមុខងារក្នុង ការបដិសេធទិញទំនិញរបស់អតិថិជន

  • បានបញ្ចប់: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញដែលអតិថិជនទទួលបានដល់ដៃនិងធ្វើការបង់ប្រាក់រួច

  • ជំហានទី៥: ក្រោយលោកអ្នកបានបញ្ចប់ការបញ្ជាទិញទំនិញរបស់អតិថិជន លោកអ្នកនឹងទទួលបានប្រាក់ចំណូលក្នុងហាង ដូច្នេះការលក់ទំនិញក្នុងហាងអនឡាញរបស់លោកអ្នកនឹងទទួលបានជោគជ័យ!!