Skip to main content

f . បង្ហាញផលិតផលពិសេស(Pin Section)

វីដេអូ : របៀប បង្ហាញផលិតផលពិសេសនៅក្នុង Krubkrong


តោះមក!! ស្វែងយល់អំពីការប្រើប្រាស់ការ**បង្ហាញផលិតផលពិសេស(**Pin Section)

ចំពោះមុខងារការបង្ហាញផលិតផលពិសេស**(**Pin Section) ជាមុខងារដែលលោកអ្នកអាចកំណត់ផលិតផលក្នុងហាងរបស់អ្នកជាការបង្ហាញផលិតផលពិសេសក្នុងហាងអនឡាញរបស់លោកអ្នក ដើម្បីអោយអតិថិជនរបស់លោកអ្នកកាន់តែងាយស្រួលក្នុងការស្វែងរកផលិតផលពិសេសក្នុងហាងរបស់អ្នក។ដើម្បីអោយលោកអ្នកអាចបង្កើតការប្រើប្រាស់ក្នុងការបង្ហាញផលិតផលពិសេសនេះតម្រូវអោយលោកអ្នកត្រូវធ្វើដូចខាងក្រោម៖

  • ជំហានទី១៖ ជាដំបូងលោកអ្នក តម្រូវអោយលោកអ្នកចុចទៅកាន់ហាងអនឡាញឬភាសាអង់គ្លេសថា Online Store
  • ជំហានទី២៖ បន្ទាប់ពីនេះលោអ្នកអាចចុចទៅកាន់បង្ហាញផលិតផលពិសេស ក្រោមពីនេះលោកអ្នកអាចចុចទៅកាន់បង្កើត
ជំហានទី៣៖ ក្រោមពីចុចទៅកាន់បង្កើត បន្ទាប់មកតម្រូវអោយលោកអ្នកបំពេញព័ត៌មានដូចខាងក្រោម៖
  • ឈ្មោះជាភាសាអង់គ្លេស៖ ជាមុខងារដែលលោកអ្នកអាចធ្វើការឈ្មោះផលិតផលពិសេសរបស់លោកអ្នកជាភាសាអង់គ្លេស
  • ការពិពណ៌នាជាភាសាអង់គ្លេស៖ ជាមុខងារសម្រាប់អោយលោកអ្នកធ្វើការបំពេញព័ត៌មានបន្ថែមអំពីការបង្ហាញផលិតផលពិសេសជាភាសាអង់គ្លេស
  • ឈ្មោះជាភាសាខ្មែរ៖ ជាមុខងារដែលលោកអ្នកអាចធ្វើការឈ្មោះផលិតផលពិសេសរបស់លោកអ្នកជាភាសាខ្មែរ
  • ការពិពណ៌នាជាភាសាខ្មែរ៖ ជាមុខងារសម្រាប់អោយលោកអ្នកធ្វើការបំពេញព័ត៌មានបន្ថែមអំពីការបង្ហាញផលិតផលពិសេសជាភាសាខ្មែរ
  • ប្រភេទ៖ ជាមុខសម្រាប់អោយលោកអ្នកធ្វើការកំណត់ប្រភេទនៃផលិតផលរបស់លោកអ្នកក្នុងការបង្ហាញពិសេស។ចំពោះប្រភេទនេះ លោកអ្នកអាចធ្វើការកំណត់ជ្រើសរើសទៅតាមផលិតផលឬទៅតាមសេវាកម្មនៃហាងរបស់លោកអ្នក
  • ជ្រើសរើសផលិតផល៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការជ្រើសរើសផលិតផលឬសេវាកម្មសម្រាប់ធ្វើការបង្ហាញផលិតផលពិសេសក្នុងហាងរបស់លោកអ្នក

  • ជំហានទី៤៖ បន្ទាប់ពីលោកអ្នកបានបំពេញព័ត៌មានខាងលើរួច លោកអ្នកគ្រាន់តែចុចទៅកាន់ដាក់ស្នើជាការស្រេចក្នុងការបង្កើតការបង្ហាញពិសេសក្នុងហាងរបស់លោកអ្នក
  • ជំហានទី៥៖ តម្រូវអោយលោកអ្នកចុចទៅកាន់ ច្រើនទៀត(More) បន្ទប់ពីនេះលោកអ្នកអាចបន្តដាក់ខ្នាស់(Pin) ជាការស្រេចក្នុងការបង្ហាញផលិតផលពិសេសក្នុងហាងរបស់អ្នក