Skip to main content

j . ការដឹកជញ្ជូន(Delivery)

វីដេអូ : របៀបបង្កើត ការដឹកជញ្ជូននៅក្នុង Krubkrong ៖


ស្វែងយល់អំពីការប្រើប្រាស់ការដឹកជញ្ជូន(Delivery)

ចំពោះមុខងារការដឹកជញ្ចូនជា មុខងារដែលលោកអ្នកអាចធ្វើការបង្កើតការដឹកជញ្ចូននៅក្នុងហាងអនឡាញរបស់លោកអ្នក បន្ថែមពីនេះលោកអ្នកក៌អាចធ្វើការកំណត់ប្រភេទនៃការទូទាត់តាមរយះការដឹងជញ្ចូននីមួយៗផងដែរ។ក្នុងការបង្កើតការដឹកជញ្ចូនក្នុងហាងរបស់អ្នកតម្រូវអោយលោកអ្នកប្រព្រឹត្តទៅតាមជំហានដូចខាងក្រោម៖

  • ជំហានទី១ ៖ ជាជំហានដំបូងតម្រូវ អោយលោកអ្នកចុចទៅកាន់ហាងអនឡាញឬភាសាអង់គ្លេសថាOnline Store
ជំហានទី២៖ បន្ទាប់ពីនេះតម្រូវអោយលោកអ្នក ចុចទៅកាន់ការដឹកជញ្ចូន រួចធ្វើការបន្តចុចទៅកាន់ បង្កើត រួចធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា៖
  • ឈ្មោះ / Name ៖ ជាមុខងារសម្រាប់អោយលោកអ្នក អាចធ្វើការកំណត់ឈ្មោះការដឹកជញ្ចូនក្នុងហាងអនឡាញរបស់លោកអ្នក
  • ការពិពណ៌នា /Description៖ ជាមុខងារដែលលោកអ្នកអាចធ្វើការកំណត់ព័ត៌មានបន្ថែមក្នុងការដឹកជញ្ចូនក្នុងហាងរបស់លោកអ្នក
  • តម្លៃ/ Price៖ ជាមុខងារដែលលោកអ្នកអាចធ្វើការកំណត់តម្លៃគោលសម្រាប់់ការដឹកជញ្ចូនក្នុងហាងរបស់អ្នក
  • រូបភាព/Price ៖ ជាមុខងារដែលលោកអ្នកអាចធ្វើការកំណត់រូបភាពនៃការដឹកជញ្ចូនក្នុងហាងរបស់លោកអ្នក
  • ទូទាត់ប្រាក់លើការដឹកជញ្ចូន / Payment Option៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់ការទូទាត់ប្រាក់តាមរយះអ្នកដឹកជញ្ចូនសម្រាប់អតិថិជនរបស់អ្នកធ្វើការជ្រើសរើស
  • ABA KHQR៖ ជាមុខងារសម្រាប់អោយលោកអ្នកអាចធ្វើការកំណត់ការទូទាត់ប្រាក់តាមរយះABA KHQR ក្នុងការដឹកជញ្ជូនក្នុងហាងអនឡាញរបស់លោកអ្នក
  • ជំហានទី៣៖ ក្រោយពីលោកអ្នកបានបំពេញព័ត៌មានខាងលើរួច លោកអ្នកអាចបន្តចុចទៅកាន់បញ្ចាក់ ជាការស្រេចក្នុងការបង្កើតការដឹកជញ្ចូនសម្រាប់អោយអតិថិជនរបស់លោកអ្នកអាចធ្វើការជ្រើសរើសក្នុងហាងអនឡាញរបស់អ្នក