តោះ!!ចាប់ផ្តើមការដាក់ទំនិញដំបូងរបស់អ្នក
តើការចាប់ផ្តើមការដាក់ផលិតផលដំបូងរបស់យើងចាប់ផ្តើមចេញពីរបៀបណា?
ដើម្បីចាប់ផ្តើមក្នុងការដាក់ទំនិញដំបូងរបស់យើង សូមចូលទៅកាន់សារពើភ័ណ្ឌឬហៅជាភាសាអង់គ្លេសថាInventory (មានមុខងារដាក់ផលិតផលក្នុ ងហាង បង្កើតប្រភេទផលិតផលក្នុងហាង បញ្ជាទិញ/បន្ថែមស្តុក ផ្ទេរស្តុក បង្កើតអ្នកផ្គត់ផ្គង់ទំនិញ បង្កើតម៉ាកផលិតផលទំនិញរបស់ទំនិញ និង បង្កើតមុខងាររបស់ទំនិញ )។
- បន្ទាប់ពីនេះ ដើម្បីជួយសម្រួលទៅដល់ម្ចាស់អាជីវកម្មក្នុងការស្វែងរកផលិតផល យើងអាចចាប់ផ្តើមចុចទៅលើមុខងារប្រភេទផលិតផលឬហៅជាភាសាអង់គ្លេសថាProduct Category**(**ជាកន្លែងសម្រាប់បង្កើតប្រភេទផលិតផល)ដើម្បីចូលទៅកាន់ការបង្កើតប្រភេទផលិតផលរបស់យើង ដោយតម្រូវអោយធ្វើការបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម៖
- ក្នុងជំហានទី១: លោកអ្នកអាចចុចទៅកាន់ការបង្កើតប្រភេទផលិតផល
- ក្នុងជំហានទី២: លោកអ្នកអាចបំពេញឈ្មោះផលិតផលរបស់លោកអ្នកជាភាសាអង់គ្លេស
- ក្នុងជំហានទី៣: លោកអ្នកក៌អាចបំពេញឈ្មោះផលិតផលរបស់លោកអ្នកជាភាសាខ្មែរ
- ក្នុងជំហានទី៤: លោកអ្នកក៌អាចដាក់ជារូបភាពផលិតផលរបស់លោកអ្នក
- ក្នុងជំហានទី៥: ក្នុងជំហាននេះប្រភេទផលិតផលរបស់អ្នកអាចមានពីរលក្ខខណ្ឌដូចខាងក្រោម៖
ក្នុងករណីផលិតផលរបស់អ្នកមិនមានប្រភេទរងឬSub Category(មិនមានប្រភេទតូចបន្លែមទៀត) លោកអ្នកគ្រាន់តែចុចទៅកាន់ពាក្យយល់ព្រមជាការស្រេច
ក្នុងករណីផលិតផលរបស់អ្នកមានប្រភេទរងបន្ថែម(មានប្រភេទតូចបន្លែមទៀត) លោកអ្នកតម្រូវអោយបំពេញព័ត៌មានបន្លែមដូចខាងក្រោម៖
-
ជំហានទី១: លោកអ្នកតម្រូវអោយចុចទៅកាន់ពាក្យ Add Sub category ជាមុនសិន
-
ជំហានទី២: លោកអ្នកអាចបំពេញឈ្មោះផលិតផលជាភ ាសាអង់គ្លេស
-
ជំហានទី៣: លោកអ្នកក៌អាចបំពេញឈ្មោះផលិតផលជាភាសាខ្មែរ
-
ជំហានទី៤: លោកអ្នកក៌អាចបន្ថែមជារូបភាពរបស់ប្រភេទផលិតផល
-
ជំហានទី៥: ក្នុងករណីលោកអ្នកចង់ធ្វើការបន្លែមប្រភេទរងឬSub Category អ្នកអាចចុចពាក្យបន្លែមដើម្បីបន្លែមប្រភេទរងឬ Add Sub Category
-
ជំហានទី៦: ជាចុងក្រោយលោកអ្នកគ្រាន់់តែចុចទៅកាន់ពាក្យយល់ព្រមជាការស្រេចក្នុងការបង្កើតប្រភេទផលិតផលរបស់អ្នក
- បន្ទាប់ពីលោកអ្នកបង្កើតប្រភេទផលិតផលស្រេចហើយ អ្នកក៌អាចមើលព័ត៌មានលម្អិត កែសម្រួល លុប Pin Deacttivate(ការបើកបិទក្នុងការបង្ហាញក្នុងហាង)ដូចខាងក្រោម៖
- ជំហានទី១: លោកអ្នកតម្រូវចុចទៅកាន់សញ្ញាព្រួញចុះក្រោម
- ជំហានទី២: ក្រោយពីលោកអ្នកចុចសញ្ញាព្រួ ញរួចនឹងមានការបង្ហាញជម្រើសមួយចំនួនដូចជា៖
-
លម្អិត: ជាមុខងារអាចមើលព័ត៌មានលម្អិតអំពីប្រភេទផលិតផលរបស់លោកអ្នក
-
កែសម្រួល: ជាមុខងារសម្រាប់កែប្រែព័ត៌មានអំពីប្រភេទផលិតផលរបស់លោកអ្នក
-
លុប: ជាមុខងារសម្រាប់លុបប្រភេទផលិតផលរបស់អ្នក
-
Pin: ជាមុខងារសម្រាប់បញ្ចាំងប្រភេទផលិតផលរបស់អ្នកជាជម្រើសដំបូង
-
Deactivate: ជាមុខងារដែលលោកអ្នកអាចធ្វើការបិទឬបើកប្រភេទផលិតផលមិនឲអតិថិជនឃើញនៅក្នុងកន្លែងលក់ (POS) និង គេហទំព័រEcommerce
-
- ក្រោយពីបង្កើតប្រភេទផលិតផលបានជោគជ័យ តោះ!!យើងបន្តបន្ថែមម៉ាកផលិតផលឬភាសាអង់គ្លេសថាProduct Brand(ជាកន្លែងសម្រាប់ធ្វើការបន្ថែមម៉ាកផលិតផល) ដែលផ្តល់ភាពងាយស្រួលចំពោះម្ចាស់អាជីវកម្មក្នុ ងការបញ្ចូលទំនិញក្នុងស្តុកឬលក់ទំនិញចេញទៅខាងក្រៅ។ក្នុងការបន្ថែមម៉ាកផលិតផលតម្រូវអោយយើងត្រូវបំពេញព័ត៌មានដូចជាឈ្មោះម៉ាកផលិតផល ការពិពណ៌នាអំពីផលិតផល និងការដាក់រូបភាពរបស់ម៉ាកផលិតផល
-
ជំហានទី១: លោកអ្នកចូលទៅកាន់ម៉ាកផលិតផលឬភាសាអង់គ្លេសថាProduct Brand
-
ជំហានទី២: លោកអ្នកបន្តចុចទៅកាន់ការបន្លែមមុខងារឬភាសាអង់គ្លេសថាAdd product Brand ជាបន្ទាប់លោកអ្នកត្រូវបំពេញព័ត៌មានដូចជា ឈ្មោះមុខងារ ការពិពណ៌នា និងអាចដាក់រូបភាពម៉ាកផលិតផល រួចចុចOKជាការស្រេច
-
-
បន្ទាប់ពីការបន្ថែមម៉ាកផលិតផលរបស់យើងហើយ តោះ!!យើងបន្តដំណើរទៅកាន់ការបន្ថែមមុខងារឬភាសាអង់គ្លេសហៅថា**Product Tag(**កន្លែងសម្រាប់ធ្វើការបន្ថែមមុខងាររបស់ផលិតផលឬស្លាកផលិតផល)ដើម្បីងាយស្រួលចំពោះម្ច ាស់អាជីវកម្មនិងចំពោះអតិថិជនក្នុងការស្វែងយល់អំពីផលិតផលនិងងាយស្រួលក្នុងការស្វែងរកផលិតផលក្នុងការលក់និងទិញ។ក្នុងការបន្លែមមុខងាររបស់ផលិតផល យើងគប្បីត្រូវបំពេញព័ត៌មានមួយចំនួនអំពីមុខងាររបស់ផលិតផលដូចជា ឈ្មោះមុខងាររបស់ផលិតផលជាភាសាអង់គ្លេស ឈ្មោះមុខងាររបស់ផលិតផលជាភាសាខ្មែរ និងអាចដាក់រូបភាពរបស់មុខងារផលិតផល។
-
ជំហានទី១: តម្រូវអោយលោកអ្នកចូលទៅកាន់មុខងារឬភាសាអង់គ្លេសថាProduct Tag
-
ជំហានទី២: លោកអ្នកតម្រូវបន្តការចុចទៅកាន់ការបន្ថែមមុខងារឬភាសាអង់គ្លេសAdd Product Tag រួចលោកអ្នកតម្រូវអោយបំពេញព័ត៌មានចាំបាច់មួយចំនួនដូចជា ឈ្មោះមុខងាររបស់ផលិតផលជាភាសាអង់គ្លេស ឈ្មោះមុខងារផលិតផលជាភាសាខ្មែរ និងអាចដាក់រូបមុខងាររបស់ផលិតផលរបស់អ្នក រួចបន្តការចុចពាក្យOK អ្នកនឹងបន្ថែមមុខងារផលិតផលរបស់អ្នកបានជោគជ័យ
-
-
ក្រោយការបន្ថែមមុខងារផលិតបានជោគជ័យ តោះទៅទៀត!!យើងបន្តទៅកាន់ផលិតផលឬភាសាអង់គ្លេសថា**Product(**ជាកន្លែងដែលលោកអ្នកអាចធ្វើការបញ្ចូលផលិតផល)ដែលមានប្រយោជន៌សម្រាប់ម្ចាស់អាជីវកម្មដើម្បីជៀសវាងការអត់ផលិតផលក្នុងហាងឬគ្មានផលិតសម្រាប់លក់ជូនអតិថិជន។ដើម្បីធើ្វការបន្ថែមផលិតផលទៅបានតម្រូវអោយលោកអ្នកគប្បីត្រូវបំពេញព័ត៌មានរបស់ផលិតរបស់អ្នកដូចជា រូបភាពរបស់ផលិតផល Has Variant?(ផលិតផលមួយមានជម្រើសជ្រើសរើសច្រើន) ឈ្មោះផលិតផល តម្លៃ ម៉ាកផលិតផល ប្រភេទផលិត មុខងារផលិតផល បាកូដ(Barcode) ស្គូ(sku) Show in(មានហាងអនឡាញEcommerce និងហាងលក់pos/sale) តម្លៃប្រៀបធៀប រូបភាពផលិតផលលម្អិត ការពិពណ៌នាសង្ខេបជាភាសាអង់គ្លេសនិងភាសាខ្មែរ និងពិពណ៌នាជាភាសាអង់ គ្លេសនិងភាសាខ្មែរ។
- ជំហានទី1: លោកអ្នកតម្រូវចូលទៅកាន់មុខងារផលិតផលឬភាសាអង់គ្លេសថាProduct
- ជំហានទី២: ក្រោយពីទៅកាន់មុខងារផលិតផលរួច លោកបន្តចូលទៅកាន់ការបញ្ចូលផលិតផលឬភាសាអង់គ្លេសថាAdd Product
- ជំហានទី៣: ជំហាននេះតម្រូវអោយលោកអ្នកបំពេញព័ត៌មានមួយចំនួនអំពីផលិតផលរបស់អ្នកដូចខាងក្រោម៖
- រូបភាពតូច(Thumbnail): ជាកន្លែងក្នុងការដាក់រូបភាពរបស់ផលិតផល
- Has Variant:
💡ក្នុងករណីផលិតផលរបស់លោកអ្នកមិនមានVariantនោះទេ តម្រូវអោយអ្នកបំពេញព័ត៌មានមួយចំនួនដូចខាងក្រោម៖
- ឈ្មោះផលិតផល: ជាកន្លែងសម្រាប់បំពេញឈ្មោះផលិតផលរបស់លោកអ្នក
- តម្លៃ: ជាកន្លែងសម្រាប់កំណត់តម្លៃផលិតផលក្នុងការលក់ក្នុងហាង
- ម៉ាក: ជាកន្លែងកំណត់ម៉ាកផលិតផលក្នុងហាង
- ប្រភេទផលិតផល: ជាកន្លែងអ្នកអាចកំណត់ប្រភេទផលិតផលរបស់លោកអ្នក
- មុខងារ: ជាកន្លែងអ្នកអាចកំណត់មុខងាររបស់ផលិតផល
- បាកូដ: ជាកន្លែងក្នុងការបំពេញលេខបាកូដរបស់ផលិតផល
- ស្តូឬsku: ជាកន្លែងក្នុងការកំណត់កន្លែងផ្ទុក ពណ៌ និងទំហំរបស់ផលិតផល
បង្ហាញនូវក្នុង: មាន ពាណិជ្ជកម្មអេឡិចត្រូនិច(Ecommerce) និង លក់(Pos/Sale)
- ពាណិជ្ជកម្មអេឡិចត្រូនិច(Ecommerce): ប្រសិនបើលោកអ្នកមានបំណងដាក់បង្ហាញផលិតផលក្នុងហាងអនឡាញ លោកអ្នកអាចចុចកន្លែងពាណិជ្ជកម្មអេឡិចត្រូនិច(Ecommerce)
- លក់(Pos/Sale): ប្រសិនបើលោកអ្នកមានបំណងដាក់បង្ហាញផលិតផលក្នុងហាងផ្ទាល់ អ្នកអាចចុចកន្លែងលក់បាន
- ក្នុងករណីលោកអ្នកចង់ដាក់បង្ហាញផលិតផលក្នុងហាងទាំងពីរតម្រូវអោយអ្នកចុចទាំំងពីជាការស្រេច