តោះបន្តទៅកាន់ការចាប់ផ្តើមបង្កើតអតិថិជនដំបូងរបស់អ្នក!!
តើក្នុងការចាប់ផ្តើមបង្កើតអតិថិជនដំបូងរបស់អ្នក អ្នកគួរចាប់ផ្តើមចេញពីរបៀបណាទៅ?
-
ក្នុងការចាប់ផ្តើមបង្កើតអតិថិជនដំបូងរបស់អ្នក តម្រូវអោ យអ្នកចូលទៅកាន់អតិថិជនឬភាសាអង់គ្លេសហៅថាCustomer(ជាកន្លែងបញ្ចូលអតិថិជន និងបន្ថែមប្រភេទអតិថិជន)ដើម្បីបង្កភាពងាយស្រួលទៅដល់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងអតិថិជននិងទទួលបានព័ត៌មានមួយចំនួនដូចជាការចំណាយនិងប្រភេទផលិតផលដែលអតិថិជនបានជាវ។
-
បន្ទាប់ពីនេះ ដើម្បីជួយសម្រួលទៅដល់ការម្ចាស់អាជីវកម្មក្នុងការបែងចែកអតិថិជនអោយបានសមស្របតាមការចំណាយរបស់ពួកគេសម្រាប់ផ្តល់ជាកាដូឬការបញ្ចុះតម្លៃផ្សេងៗ ម្ចាស់អាជីវកម្មតម្រូវអោយចូលទៅកាន់ប្រភេទអតិថិជនឬភាសាអង់គ្លេសថាCustomer Category(ជាកន្លែងបង្កើតប្រភេទអតិថិជន) រួចបន្តចុចទៅកាន់ការបន្ថែមប្រភេទអតិថិជន(Add Customer Category)និងធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា ឈ្មោះនៃប្រភេទអតិថិជន(Name) និង ការពណ៌នាអំពីប្រភេទ(Description)
-
ជំហានទី១: តម្រូវអោយលោកអ្នកចុចចូលទៅកាន់ប្រភេទអតិថិជនឬភាសាអង់គ្លេសCustomer Category
-
ជំហានទី២: លោកអ្នកបន្តទៅការចុចពាក្យបន្ថែមប្រភេទអតិថិជន(Add Customer Category)
-
ជំហានទី៣: ក្នុងជំហាននេះ តម្រូវអោយអ្នកត្រូវបំពេញព័ត៌មានមួយចំនួនដូចជា ឈ្មោះ(Name) និង ការពិពណ៌នា(Description)
- ឈ្មោះ(Name) : ជាកន្លែងសម្រាប់ធ្វើការបំពេញឈ្មោះប្រភេទអតិថិជនរបស់លោកអ្នក
- ការពិពណ៍នា(Description): ជាកន្លែងសម្រាប់ធ្វើការសរសេរព័ត៌មានអំពីប្រភេទអតិថិជនររបស់លោកអ្នក
-
- ក្រោយពីធ្វើការបង្កើតប្រភេទអតិថិជនរបស់លោកអ្នកហើយ លោកអ្នកអាចចូលបន្តទៅកាន់អតិថិជនឬភាសាអង់គ្លេសហៅថាCustomer(ជាកន្លែងបញ្ចូលអតិថិជន)ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់អតិថិជន ដូចជាការចំណាយ ការទិញផលិតផលពីហាងនិងងាយស្រួលក្នុងការបញ្ចុះតម្លៃថែមទៀត។ក្នុងការបញ្ចូលអតិថិជនតម្រូវអោយយើងចូលទៅកាន់មុខងារអតិថិជន(customer) រួចបន្តទៅចុចបន្ថែមអតិថិជន(Add Customer)និងធ្វើការបំពេញព័ត៌មានអំពីអតិថិជនរបស់អ្នកដូចជា៖ ឈ្មោះដំបូង(First Name) នាមត្រកូល(Last Name) លេខទូរសព្ទ(Phone Number) ប្រភេទអតិថិជន(Customer Category) ភេទ(Gender) អ៊ីមែល(Email) អាស័យដ្ឋាន(Address) រូបភាព(Image)
- ជំហានទី១: លោកអ្នកត្រូវចូលទៅកាន់អតិថិជនឬភាសាអង់គ្លេសថាcustomer
- ជំហានទី២: លោកអ្នកតម្រូវចូលទៅកាន់អតិថិជនឬភាសាអង់គ្លេសថាcustomer ។
- ជំហានទី៣: បន្ទាប់ពីនេះលោកអ្នកបន្តចុចទៅកាន់មុខងារបញ្ចូលអតិថិជន(Add Customer)
- ជំហានទី៤: ក្នុងជំហាននេះតម្រូវអោយអ្នកត្រូវបំពេញព័ត៌មានមួយចំនួនដូចជា៖
- ឈ្មោះដំបូង(Frist name): ជាកន្លែងសម្រាប់បំពេញឈ្មោះរបស់អតិថិជន
- នាមត្រកូល(Last name): ជាកន្លែងសម្រាប់បំពេញនាមត្រកូលរបស់អតិថិជន
- លេខទូរសព្ទ(Phone Number): ជាកន្លែងសម្រាប់បំពេញលេខទូរសព្ទទំនាក់ទំនងរបស់អតិថិជន
ប្រភេទអតិថិជន(Customer Category): ជាកន្លែងសម្រាប់ជ្រើសរើសប្រភេទអតិថិជនរបស់យើង
- ក្នុងករណីលោកអ្នកពុំទាន់បានបង្កើតប្រភេទអតិថិជន(Customer Category) លោកអ្នកអាចចុចទៅកាន់សញ្ញា”+”រូចធ្វើការបំពេញព័ត៌មានដូចជា ឈ្មោះ ការពិពណ៌នាអំពីប្រភេទអតិថិជន បន្ទាប់ចុចទៅកាន់ពាក្យOKជាការស្រេច
- ភេទ(Gender): ជាកន្លែងសម្រាប់កំណត់ភេទរបស់អតិថិជន
- អ៊ីមែល(Email): ជាកន្លែងសម្រាប់បំពេញអ៊ីមែលរបស់អតិថិជន
- អាស័យដ្ឋាន(Address): ជាកន្លែងសម្រាប់បំពេញទីកន្លែងស្នាក់នៅឬអាស័យដ្ឋានរបស់អតិថិជន
- រូបភាព(Photo): ជាកន្លែងសម្រាប់ដាក់បញ្ចូលរូបភាពរប ស់អតិថិជនរបស់លោកអ្នក
- ជាចុងក្រោយលោកអ្នកធ្វើការចុចពាក្យOK នោះការបញ្ចូលអតិថិជនរបស់លោកអ្នកនឹងទទួលបានជោគជ័យ។