តោះៗ!!ចាប់ផ្តើមលក់ផលិតផលដំបូងក្នុងហាងអនឡាញរបស់អ្នក
តើការលក់ផលិតផលដំបូងរបស់អ្នកដំណើរការយ៉ាងដូចម្តេច?
- ក្នុងការលក់ផលិតផលដំបូងរបស់អ្នក តម្រូវអោយអ្នកចូលទៅកាន់គេហទំព័រពាណិជ្ជកម្មឬភាសាអង់គ្លេសហៅថាEcommerce(ដែលជាគេហទំ ព័រអនឡាញ) រួចបន្តទៅចុចទៅកាន់ប្រវត្តិនៃការបញ្ជាទិញផលិតផលឬភាសាអង់គ្លេសថាOrder History( ជាទីកន្លែងផ្ទុកព័ត៌មានរបស់អតិថិជនដែលបានទិញទំនិញរបស់អ្នកពីគេហទំព័រអនឡាញរបស់អ្នក ប៉ុន្តែមិនទាន់បានធ្វើការបង់ប្រាក់នៅឡើយនោះព័ត៌មាននេះនឹងបង្ហាញនៅក្នុង កន្លែងកំពុងរង់ចាំ )ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ជាដំណឹងសម្រាប់ម្ចាស់អាជីវកម្មនៅពេលមានអតិថិជនទិញទំនិញក្នុងគេហទំព័រអនឡាញ។
មុខងារនៃប្រវត្តិនៃការបញ្ជាទិញផលិតផល(Order History)មានដូចជា ការបញ្ជាទិញសរុប ប្រាក់ចំណូលសរុប ការទូទាត់ជាមុនសរុប ការទូទាត់ដែលមិនបានបង់សរុប កំពុងរង់ចាំ ទាំងអស់ បានទទួលយកការបញ្ជាទិញ ដឹកជញ្ជូន ការបញ្ជាទិញត្រូវបានបដិសេធ បានបញ្ចប់៖
-
ការបញ្ជាទិញសរុប: ជាកន្លែងដែលបង្ហាញពីចំនួនអតិថិជនបានទិញទំនិញក្នុងគេហទំព័រអនឡាញ
-
ប្រាក់ចំណូលសរុប: ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបបន្ទាប់ពីអតិថិជនទទួលបានទំនិញ
-
ការទូទាត់ជាមុនសរុប: ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបដែលអតិថិជនពុំទាន់ទទួលបានទំនិញ
-
ការទូទាត់ដែលមិនបានបង់សរុប: ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់ដែលពុំទាន់បានទូទាត់ពីអតិថិជន
-
កំពុងរង់ចាំ: ជាទំនិញដែលម្ចាស់អាជីវកម្មពុំទាន់ទទួលបានការបញ្ជាទិញពីអតិថិជន
-
ទាំងអស់: ជាកន្លែងដែលបានបង្ហាញ ការរង់ចាំទំនិញ ទំនិញដែលបានទទួលយកការបញ្ជាទិញ ទំនិញកំពុងដឹកជញ្ជូន ទំនិញដែលត្រូវបានបដិសេធ និងទំនិញដែលបានទៅដល់អតិថិជន
-
បានទទួលយកការបញ្ជាទិញ: ជាកន្លែងដែលបង្ហាញពីទំនិញដែលម្ចាស់អាជីវកម្មទទួលការបញ្ជាទិញពីអតិថិជន
-
ដឹកជញ្ជូន : ជាកន្លែងដែលបង្ហាញពីទំនិញដែលកំពុងធ្វើការដឹកជញ្ចូនជូនអតិថិជន
-
ការបញ្ជា ទិញត្រូវបានបដិសេធ: ជាកន្លែងដែលបង្ហាញពីទំនិញដែលទទួលបានការបដិសេធពីម្ចាស់ហាង
-
បានបញ្ចប់: ជាកន្លែងដែលបង្ហាញពីទំនិញដែលអតិថិជនទទួលបានដល់ដៃនិងធ្វើការបង់ប្រាក់រួច
ក្នុងដំណើរការលក់ផលិតផលតាមគេហទំព័រអនឡាញតម្រូវគប្បីធ្វើដំណើរដូចខាងក្រោយ៖
- ជំហានទី១: តម្រូវអោយមអ្នកចុចទៅកាន់ប្រវត្តិនៃការបញ្ជាទិញផលិតផល(Order History)
- ជំហានទី២: ក្រោយពីទទួលបានការទិញទំនិញតាមគេហទំព័រអនឡាញរបស់អ្នកហើយ តម្រូវអោយលោកអ្នកចុចទៅកាន់ការរង់ចាំ រួចធ្វើការអូសទៅផ្នែកខាងស្តាំឆ្វេងនៃផលិតផលបញ្ជាទិញ
ជំហានទី៣: លោកអ្នកអាចចុចទៅសញ្ញាចុះក្រោយ បន្ទាប់មកលោកអ្នកអាចមានជ ម្រើសដូចជា៖
- លម្អិត: ជាមុខងារសម្រាប់បន្តទៅកាន់ការមើលព័ត៍មានលម្អិតនៃការបញ្ជាទិញរបស់អតិថិជន
- ទទួលយកការបញ្ជាទិញ: ជាមុខងារក្នុងការទទួលការបញ្ជាទិញពីអតិថិជន
- បដិសេដការបញ្ចាទិញ: ជាមុខងារក្នុងការបដិសេដការបញ្ជាទិញពីអតិថិជន
ជំហានទី4: បន្ទាប់ពីទទួលយកការបញ្ជាទិញហើយ លោកអ្នកបន្តចុចចូលទៅកាន់ពាក្យបានទទួលយកការបញ្ជាទិញ រួចធ្វើការចុចសញ្ញាចុះក្រោមនិងបន្តចុចទៅកាន់ពាក្យកែសម្រួលស្ថានភាព លោកអ្នកនិងអាចផ្តល់ព័ត៌មានអំពីទំនិញរបស់អ្នកដែលមានមុខងារដូចជា៖
- ទទួលយកការបញ្ជាទិញ: ជាមុខងារក្នុងការទទួលការបញ្ជាទិញពីអតិថិជន
ការដឹកជញ្ជូន: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញដែលកំពុងធ្វើការដឹកជញ្ចូនជូនអតិថិជន
- ក្នុងករណីទំនិញកំពុងដឹកជញ្ចូន តម្រូវអោយអ្នកចូលទៅកាន់ពាក្យដឹកជញ្ចូន ហើយបន្តចុចសញ្ញាចុះក្រោយហើយជ្រើសរើសមុខងារបានបញ្ចប់ជាការស្រេច
- បានបញ្ចប់: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញដែលអតិថិជនទទួលបានដល់ដៃនិងធ្វើការបង់ប្រាក់រួច
-
ជំហានទី៥: ក្រោយលោកអ្នកបានបញ្ចប់ការបញ្ជាទិញទំនិញរបស់អតិថិជន លោកអ្នកនឹងទទួលបានប្រាក់ចំណូលក្នុងហាងដូច្នេះការលក់ទំនិញក្នុងហាងអនឡាញរបស់លោកអ្នកទទួលបានជោគជ័យ!!