Skip to main content

របៀបចុះឈ្មោះ ប្រព័ន្ធ Krubkrong

តោះទៅចុះឈ្មោះឥឡូវនេះ ដើម្បីសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃរយៈពេល ១៤ថ្ងៃ :

ដើម្បីអាចចូលទៅចុះឈ្មោះ ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃក្នុងរយៈពេល ១៤ថ្ងៃរបស់យើង លោកអ្នកអាចធ្វើការចុះឈ្មោះដោយខ្លួនឯងតាមរយះ Website ឬក៌លោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយក្រុមការងាររបស់យើងដើម្បីទទួលបានព័ត៌មានក្នុងចុះឈ្មោះជាមួយប្រព័ន្ធរបស់យើង៖

របៀបចុះឈ្មោះដោយខ្លួនឯងតាមរយះ Website:

ក្នុងការចុះឈ្មោះដោយឯងតាមរយះ Website អាចផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា ធ្វើការចុះឈ្មោះភ្លាមទទួលបានការប្រើប្រាស់ភ្លាម និងរួមទាំងទទួលបានការប្រើប្រាស់ក្នុងរយះពេល១៤ថ្ងៃដោយឥតគិតថ្លៃ រួមទាំងអាចយល់ដឹងរបៀបប្រាស់ប្រព័ន្ធរបស់គ្រប់គ្រងបន្ថែម។ក្នុងការចុះឈ្មោះដោយខ្លួនឯងតាមរយះ Websiteតម្រូវអោយលោកអ្នកចូលទៅកាន់គេហទំព័រ Krubrkong (https://krubkrong.app/signup) រួចចុចទៅលើពាក្យ “ សាកល្បងឥឡូវដោយឥតគិតថ្លៃរយៈពេល ១៤ថ្ងៃ ” ឬ ចូលទៅកាន់ពាក្យថា “ ចុះឈ្មោះ ”រួចធ្វើការបំពេញព័ត៌មានមួយចំនួនជាការស្រេច។

  • ជំហានទី១: លោកអ្នកតម្រូវអោយធ្វើការចូលទៅកាន់គេហទំព័រKrubrkong (https://krubkrong.com/)

  • ជំហានទី២: បន្ទាប់ពីនេះ លោកអ្នកតម្រូវអោយធ្វើការចុចទីកាន់ពាក្យ “ សាកល្បងឥឡូវដោយឥតគិតថ្លៃរយៈពេល ១៤ថ្ងៃ ”ឬ ចុចទៅកាន់ពាក្យ“ ចុះឈ្មោះ ” រួចធ្វើការបំពេញព័ត៌មានមួយចំនួនជាការស្រេច

  • ជំហានទី ៣ : ក្នុងជំហាននេះតម្រូវអោយលោកអ្នកធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា៖

    • Frist name: ជាកន្លែងសម្រាប់ធ្វើការបំពេញឈ្មោះរបស់លោកអ្នក

    • Last name: ជាកន្លែងសម្រាប់ធ្វើការបំពេញត្រកូលរបស់លោកអ្នក

    • Email: ជាកន្លែងសម្រាប់ធ្វើការបំពេញអ៊ីមែល(Email)របស់លោកអ្នក

    • Phone Number: ជាកន្លែងសម្រាប់ធ្វើការបំពេញលេខទូរស័ព្ទរបស់លោកអ្នក

    • បន្ទាប់ពីធ្វើការបំពេញព័ត៌មានខាងលើរួច លោកអ្នកតម្រូវអោយចុចទៅកាន់ពាក្យ”Send Confirmation Code”ជាការស្រេច

  • ជំហានទី៤: បន្ទាប់ពីលោកអ្នកធ្វើការចុចទៅកាន់ពាក្យ”Send Confirmation Code”រួចតម្រូវអោយលោកអ្នកបំពេញលេខកូដដែលបានផ្ញើសារទៅកាន់លេខទូរសព័្ទដែលអ្នកបានបំពេញ ក្រោយពីការបំពេញលេខលេខកូដរួចតម្រូវអោយលោកអ្នកចុចទៅកាន់ពាក្យ“ Verify ”ជាការស្រេច

    • Shop name: ជាកន្លែងសម្រាប់ធ្វើកការបំពេញឈ្មោះហាងរបស់លោកអ្នក

    • What is your business type: ជាកន្លែងសម្រាប់អោយលោកអ្នកធ្វើការជ្រើសរើសប្រភេទនៃអាជីវកម្មរបស់លោកអ្នក

    • What is the size of your bustiness: ជាកន្លែងសម្រាប់ធ្វើការជ្រើសរើសទំហំនៃអាជីវកម្មរបស់លោកអ្នក

    • ក្រោយពីធ្វើការបំពេញព័ត៌មានខាងលើរួច លោកអ្នកបន្តទៅចុចពាក្យ”Next”ជាការស្រេច


  • ជំហានទី៦: ក្រោយពីធ្វើការបំពេញព័ត៌មានអំពីហាងរបស់អ្នករួច តម្រូវអោយលោកអ្នកបំពេញព័ត៌មានអ្នកប្រើប្រាស់សម្រាប់ធ្វើការបង្កើតអ្នកប្រើប្រាស់សម្រាប់ធ្វើការចូលទៅកាន់ប្រព័ន្ធKrubkrong។ក្នុងការបង្កើតអ្នកប្រើប្រាស់តម្រូវអោយលោកអ្នកបំពេញព័ត៌មានមួយចំនួនដូចជា៖

    • User Name: ជាកន្លែងសម្រាប់ធ្វើការបំពេញឈ្មោះអ្នកប្រើប្រាស់

    • Password: ជាកន្លែងសម្រាប់ធ្វើការបំពេញលេខសម្ងាត់របស់លោកអ្នក

    • Confirm Password: ជាកន្លែងសម្រាប់ធ្វើការបញ្ចាក់លេខសម្ងាត់របស់អ្នក

    • បន្ទាប់ពីធ្វើការបំពេញព័ត៌មានក្នុងការបង្កើតអ្នកប្រើប្រាស់រួច លោកអ្នកបន្តចុចទោកាន់សញ្ជាប្រអប់តូចដើម្បីយល់ព្រម រួចធ្វើការបន្តចុចទៅកាន់ពាក្យ”Sign Up”ជាស្រេច ការចុះឈ្មោះសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃរយៈពេល ១៤ថ្ងៃរបស់អ្នកទទួលបានជោគជ័យ


របៀបចុះឈ្មោះតាមរយះក្រុមការងាររបស់ពួកយើង:

ក្នុងការចុះឈ្មោះតាមរយះក្រុមការងាររបស់ពួកយើង អ្នកប្រើប្រាស់អាចទទួលបានសារប្រយោជន៌ដូចជា៖ ទទួលបានព័ត៌មានបន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរបស់យើង រួមទាំងអាចស្វែងយល់អំពីការយល់ដឹងអំពីការចុះឈ្មោះដោយខ្លួនឯង និងមានក្រុមការងារតែងតែជួយក្នុងការDemo(បង្ហាញ)ការប្រើប្រាស់ប្រព័ន្ធSystem និងមានក្រុមការងារចាំជួយSupport រួមទាំងទទួលបានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃក្នុងរយៈពេល ១៤ថ្ងៃ។

  • ក្នុងការចុះឈ្មោះតាមរយះក្រុមការងាររបស់ពួក លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ពួកយើង រួចហើយស្វែងរកពាក្យថា “ ទំនាក់ទំនង ” ហើយធ្វើការជ្រើសរើសការទំនាក់ទំនងមកកាន់ពួកយើងដូចជា៖

    • អាចធ្វើការទំនាក់ទំនងតាមរយះ លេខទូរស័ព្ទមកពួកយើង“ 096 933 370 ”

    • អាចធ្វើការទំនាក់ទំនងតាមរយះFacebook Pageរបស់ពួកយើង**“** Krubkrong

    • និងអាចទំនាក់ទំនងតាមរយះTelegramមកពួកយើង “+855 96 933 370 ”