ការដាក់ទំនិញលក់ក្នុងហាងអ្នក
ដើម្បីដាក់ទំនិញលក់ក្នុងហាងអ្នកបាន តម្រូវអោយអ្នកត្រូវធ្វើអ្វីខ្លះ?
- ដើម្បីដាក់ទំនិញលក់ក្នុងហាងរបស់អ្នកបានតម្រូវអោយលោកអ្នកចូលទៅកាន់សារពើភ័ណ្ឌឬភាសាអង់គ្លេសហៅថាInventory(ជាកន្លែងបញ្ចូលផលិតផល, ប្រភេទផលិតផល, ការបញ្ជាទិញ, បញ្ចូលឈ្មោះអ្នកផ្គត់ផ្គង់,បញ្ចូលម៉ាកផលិតផល, នឹងស្លាកផលិតផល )។បន្ទាប់ពីការចូ លទៅកាន់សារពើភ័ណ្ឌរួច តម្រូវអោយលោកអ្នកត្រូវធ្វើការបំពេញមុខងារមួយចំនួនដូចខាងក្រោម៖
ប្រភេទផលិតផល(Product Category) ជាកន្លែងសម្រាប់បង្កើតប្រភេទផលិតផល។
- ដើម្បីជួយសម្រួលទៅដល់ម្ចាស់អាជីវកម្មក្នុងការស្វែងរកផលិតផល លោកអ្នកអាចចាប់ផ្តើមចុចទៅលើមុខងារប្រភេទផលិតផលឬហៅជាភាសាអង់គ្លេសថាProduct Categoryដើម្បីចូលទៅកាន់ការបង្កើតប្រភេទផលិតផលរបស់យើង ដោយតម្រូវអោយធ្វើការបំពេញព័ត៌មានមួយចំនួនជាការស្រេច “អ្នកអាចចុចទីនេះបានដើម្បីទៅកាន់របៀបបង្កើតបន្តុំនៃផលិតផល ”
ម៉ាកផលិតផល(Product Brand): ជាកន្លែងសម្រាប់ធ្វើការបន្ថែមម៉ាកផលិតផល។
- ដើម្បីផ្តល់ភាពងាយស្រួលចំពោះម្ចាស់អាជីវកម្មក្នុងការបញ្ចូលទំនិញក្នុងស្តុកឬលក់ទំនិញចេញទៅខាងក្រៅ។ក្នុងការបន្ថែមម៉ាកផលិតផលតម្រូវអោយយើងត្រូវចូលទៅកាន់ម៉ាកផលិតផលឬភាសាអង់គ្លេសថាProduct Brandនិងបន្តចុចទៅកាន់ការបន្លែមមុខងារឬភាសាអង់គ្លេសថាAdd product Brand ជាបន្ទាប់ រួមនឹងបំពេញព័ត៌មានដូចជាឈ្មោះម៉ាកផលិតផល(សំខាន់) ការពិពណ៌នាអំពីផលិតផល និងការដាក់រូបភាពរបស់ម៉ាកផលិតផល “ អ្នកអាចចុចទីនេះទៅកាន់របៀបបង្កើតផ្លាក់សម្គាល់ម៉ាកទំនិញផលិត “
មុខងារ(Product Tag): ជាកន្លែងសម្រាប់ធ្វើការបន្ថែមមុខងាររបស់ផលិតផលឬស្លាកផលិតផល។
- ដើម្បីងាយស្រួលចំពោះម្ចាស់អាជីវកម្មនិងចំពោះអតិថិជនក្នុងការស្វែងយល់អំពីផលិតផលនិងងាយស្រួលក្នុងការស្វែងរកផលិតផលក្នុងការលក់និងទិញ។ក្នុងការបន្ថែមមុខងារតម្រូវអោយលោកអ្នកចូលទៅកាន់មុខងារ ឬភាសាអង់គ្លេសថាProduct Tagនិងបន្តការចុចទៅកាន់ការបន្ថែមមុខងារឬភាសាអង់គ្លេសAdd Product Tag រួចលោកអ្នកតម្រូវអោយបំពេញព័ត៌មានចាំបាច់មួយចំនួនជាការស្រេច“ អ្នកអាចចុចទីនេះទៅកាន់របៀបសម្គាល់ផលិតផលនីមួយៗ “
ផលិតផល(Product): ជាកន្លែងដែលលោកអ្នកអាចធ្វើការបញ្ចូលផលិតផល
- ដើម្បីជៀសវាងការអត់ផលិតផលក្នុងហាងឬគ្មានផលិតសម្រាប់លក់ជូនអតិថិជននិងដើម្បីធើ្វការបន្ថែមផលិតផលទៅបានតម្រូវអោយលោកអ្នកចូលទៅកាន់មុខងារផលិតផលឬភាសាអង់គ្លេសថាProduct ក្រោយពីទៅកាន់មុខងារផលិតផលរួចលោកអ្នកបន្តចូលទៅកាន់ការបញ្ចូលផលិតផលឬភាសាអង់គ្លេសថាAdd Productនិងគប្បីត្រូវបំពេញព័ត៌មានរបស់ផលិតរបស់អ្នកជាការស្រេច“ អ្នកអាចចុចទីនេះដើម្បីទៅកា ន់របៀបដាក់ទំនិញក្នុងហាងលក់ “
អ្នកផ្គត់ផ្គង(Supplier): ជាកន្លែងបញ្ចូល ឈ្មោះអ្នកផ្គត់ផ្គង់និងព័ត៍មានអ្នកផ្គត់ផ្គង់
- ក្នុងការបន្ថែមអ្នកផ្គត់ផ្គង់ផលិតតម្រូវអោយលោកអ្នកចុចទៅកាន់មុខងារអ្នកផ្គត់ផ្គង់និងបន្តចុចទៅកាន់ការបន្ថែមអ្នកផ្គត់ផ្គង់និងត្រូវបំពេញព័ត៌មានមួយចំនួន។ដើម្បីអោយផលិតផលរបស់យើងបន្តមានវត្តមានលក់នៅក្នុងហាងមានចំនួនថេរនិងមានចំនួនកំណត់ក្នុងការទិញចូល។“ អ្នកអាចចុចទីនេះទៅកាន់របៀបបង្កើតឈ្មួញនាំចូលផលិតផលក្នុងស្តុក “
ការដាក់ទំនិញក្នុងស្តុក(Purchase Order/Add Stock): ជាកន្លែងសម្រាប់បញ្ជាទិញទំនិញនិងបញ្ចូលស្តុកក្នុងហាង
ផ្ទេរស្តុក(Transfer Stock): ជាកន្លែងសម្រាប់ផ្ទេរស្តុកផលិតផលមួយទៅផលិតផលមួយទៀត