g . ការលក់ផលិតផលក្នុងហាង
វីដេអូ :របៀប លក់ផលិតផលនៅហាងផ្ទាល់នៅក្នុង Krubkrong
តើក្នុងការចាប់ផ្តើមលក់ផលិតផលដំបូងក្នុងហាងរបស់អ្នក អាចដំណើរការដូចម្តច?
- តោះ!!ដើម្បីចាប់ផ្តើមលក់ផលិតផលដំបូងក្នុងហាងរបស់អ្នក តម្រូវអោយលោកអ្នកចុចចូលទៅកាន់ការផ្ទាំងលក់សំរាប់ហាង ឬជាភាសាអង់គ្លេសថា Retail/POS (ជាកន្លែងសម្រាប់លក់ Products របស់យើង)ដើម្បីធ្វើការលក់ផលិតផលក្នុងហាងជូនអតិថិជនរបស់លោកអ្នក។ក្នុងការលក់មានមុខងារមួយចំនួនដូចជា៖
បើកវេន: ជាកន្លែងសម្រាប់ធ្វើការបើកហាងទំនិញនិងធ្វើការកំណត់ចំនួនទឹកប្រាក់ក្នុងការចាប់ផ្តើម
-
ក្នុងការបើកវេនតម្រូវអោយធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា៖ បើកចំនួនទឹកប្រាក់ និង ជ្រើសរើសស្ថានីយ៍រួមចុចទៅកាន់ពាក្យOKជាការស្រេច
-
បន្ទាប់ពីការយល់ដឹងអំពីមុខងារនឺមួយៗនៅក្នុងការលក់ យើងបន្តទៅកាន់របៀបលក់ផលិតផលក្នុងហាងរបស់យើង៖
-
ជំហានទី១: លោកអ្នកតម្រូវចុចទៅកាន់ ផ្ទាំងលក់សំរាប់ហាង ឬជាភាសាអង់គ្លេសថា Retail/POS
-
ជំហានទី២: រួចធ្វើការបើកវេនរបស់អ្នកដោយធ្វើការកំណត់ប្រាក់ក្នុងការបើក និង ជ្រើសរើសស្ថានីយ៍របស់អ្នក
-
ជំហានទី៣: បន្តពីនេះតម្រូវអោយ លោកអ្នកបន្តចុចទៅកាន់ការផ្លាស់ប្តូរអតិថិជនដើម្បីជ្រើសរើសអតិថិជនក្នុងការលក់ផលិតជូន
-
ជំហានទី៤: ក្រោយពីលោកអ្នកជ្រើសរើសអតិថិជនរួចហើយ លោកអ្នកអាចចុចទៅកាន់ផលិតផលដើម្បីជ្រើសរើសទំនិញសម្រាប់លក់ជូនអតិថិជនរួចធ្វើការចុចជ្រើសរើសមុខទំនិញរបស់អ្នក
ជំហានទី៥: ក្រោយពីបានជ្រើសរើសមុខទំនិញរបស់អ្នកហើយ លោកអ្នកនឹងទទួលបានព័ត៌មាននៃការទិញទំនិញដោយមានមុខងារដូចខាងក្រោម៖
- ការផ្លាស់ប្តូរអតិថិជន: ជាកន្លែងសម្រាប់ជ្រើសរើសអតិថិជនក្នុងការលក់ផលិតជូន
- សម្អាតវិក្តយបត្រ: ជាមុខងារសម្រាប់ធ្វើការសម្អាតព័ត៌មានទំនិញរបស់អតិថិជន
- សញ្ញាដក(-): ជាមុខងារសម្រាប់ធ្វើការបន្ថយចំនួនទំនិញដែលបានទិញរបស់អតិថិជន
- សញ្ញាបូក(+): ជាមុខងារសម្រាប់ធ្វើការបន្ថែមចំនួនទំនិញដែលបានទិញរបស់អតិថិជន
- សញ្ញាធុងសំរាម: ជាមុខងារសម្រាប់ធ្វើការសម្អាតមុខទំនិញដែលបានទិញរបស់អតិថិជន
- សញ្ញាប៊ិច: ជាមុខងារសម្រាប់ធ្វើការកំណត់ចំនួនបញ្ចុះតម្លៃលើការទិញទំនិញដែលគិតជាភាគរយ
- បង់បា្រក់: ជាមុខងារសម្រាប់ធ្វើការកំណត់ចំនួនប្រាក់ដែលត្រូវបង់របស់អតិថិជន
ជំហានទី៦: បន្ទាប់ពីចុចមុខងារបង់ប្រាក់រួច តម្រូវអោយលោកអ្នកបន្តនូវការកំណត់ប្រភេទនៃការបង់ប្រាក់និងកំណត់ចំនួនទឹកប្រាក់ដែលត្រូវបង់និងអាប់ជូនអតិថិជនដែលមានដូចខាងក្រោម៖
-
ប្រាក់ដែលត្រូវបង់ : ជាកន្លែងសម្រាប់បង្ហាញអំពីសាច់ប្រាក់ដែលត្រូវបង់ជាដុល្លា សាច់ប្រាក់ដែលត្រូវបង់ជាប្រាក់រៀល សាច់ប្រាក់ដែលត្រូវអាប់ជាដុល្លា និងសាច់ប្រាក់ដែលត្រូវអាប់ប្រាក់រៀល
- សាច់ប្រាក់ដែលត្រូវបង់ជាដុល្លា: ជាចំនួនទឹកប្រាក់ដែលអតិថិជនត្រូវបង់ជាដុល្លា
- សាច់ប្រាក់ដែលត្រូវបង់ជាប្រាក់រៀល: ជាចំនួនទឹកប្រាក់ដែលអតិថិជនត្រូវបង់ជាប្រាក់រៀល
- សាច់ប្រាក់ដែលត្រូវអាប់ជាដុល្លា: ជាចំ នួនទឹកប្រាក់ដែលអាប់ជូនអតិថិជនជាដុល្លា
- សាច់ប្រាក់ដែលត្រូវអាប់ប្រាក់រៀល: ជាចំនួនទឹកប្រាក់ដែលអាប់ជូនអតិថិជនជាប្រាក់រៀល
វិធីសាស្ត្រទូទាត់: ជាកន្លែងសម្រាប់ធ្វើការកំណត់ការប្រភេទនៃការបង់ប្រាក់ជា សាច់ប្រាក់ ធនាគារ KHQR និងមុខងារ ទទួលសាច់ប្រាក់ជាដុល្លា និង ទទួលសាច់ប្រាក់ជាប្រាក់រៀល។
- សាច់ប្រាក់: ជាមុខងារក្នុងការទូទាត់ការបង់ប្រាក់ជាសាច់ប្រាក់សុទ្ធ
- ធនាគារ: ជាមុខងារក្នុងការទូទាត់ការបង់ប្រាក់តាមរយះការផ្ទេរសាច់ប្រាក់ក្នុងធនាគារឬការស្កេនផ្ទេរប្រាក់ក្នុងធនាគារ
- KHQR: ជាមុខងារក្នុងការទូទាត់ការបង់ប្រាក់តាមរយះQR CODE ផ្ទាល់ក្នុងម៉ាសុីនគិតលុយ
- ទទួលសាច់ប្រាក់ជាដុល្លា: ជាមុខជាក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអតិថិជនបានបង់ ជាប្រាក់ដុល្លា
- ទទួលសាច់ប្រាក់ជាប្រាក់រៀល: ជាមុខជាក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអតិថិជនបានបង់ជាប្រាក់រៀល
-
ជំហានទី៧: ក្រោយពីកំណត់ប្រភេទនៃការបង់ប្រាក់និងកំណត់ចំនួនទឹកប្រាក់ដែលត្រូវបង់រួច លោកអ្នកបន្តចុចទៅកាន់ពាក្យ បញ្ចាប់ការទូទាត់ ជាការសម្រេចក្នុងការលក់ផលិតផលរបស់អ្នកក្នុងហាងដោយជោគជ័យ