e . របៀបលក់ផលិតផលនៅក្នុងហាងរបស់អ្នក
វីដេអូ : របៀប លក់ផលិតផលនៅហាងផ្ទាល់នៅក្នុង Krubkrong៖
វីដេអូ : របៀប លក់សេវាកម្មនៅហាងផ្ទាល់ នៅក្នុង Krubkrong៖
តើការចាប់ផ្តើមលក់ផលិតផលដំបូងនៅក្នុងហាងរបស់អ្នក លក់ដោយរបៀបណា ?
-
តោះ!!ដើម្បីចាប់ផ្តើមលក់ផលិតផលដំបូងក្នុងហាងរបស់អ្នក តម្រូវអោយលោកអ្នកចុចចូលទៅកាន់ផ្ទាំងលក់សំរាប់ហាង ឬជាភាសាអង់គ្លេសថា Retail / POS (ជាកន្លែងសម្រាប់លក់មុខទំនិញរបស់អ្នក)ដើម្បីធ្វើការលក់ផលិតផលក្នុងហាងជូនទៅកាន់អតិថិជនរបស់លោកអ្នក។ក្នុងការលក់ Retail / POS មានមុខងារមួយចំនួនដូចជា៖
-
បើកវេន(Open Shift): ជាកន្លែងសម្រាប់ធ្វើការបើកហាងទំនិញនិងធ្វើការកំណត់ចំនួនទឹកប្រាក់នៅពេលចាប់ផ្តើមលក់
-
ក្នុងការបើកវេនតម្រូវអោយធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា៖ បើកចំនួនទឹកប្រាក់(Open Amount) ដែលជាកន្លែងសម្រាប់ធ្វើការកំណត់ចំនួនទឹកប្រាក់នៅពេលចាប់ផ្តើមលក់ និង ជ្រើសរើសស្ថានីយ៍(Station)ជាកន្លែងសម្រាប់កំ ណត់ទីតាំងគិតលុយណាមួយ រួចចុចទៅកាន់ពាក្យOKជាការស្រេច
-
-
ផលិតផលលក់(Sale Product / Service): ជាកន្លែងសម្រាប់ធ្វើការកំណត់វិក័យបត្រ(Invoices) និង ការលក់ផលិតផលក្នុងហាង(Products)
-
វិក័យបត្រ(Invoices) : ជាកន្លែងសម្រាប់ធ្វើការរក្សាព័ត៌មានទំនិញអំពីអតិថិជនដែលពុំទាន់ធ្វើការបង់លុយរួច
-
ផលិតផល(Products): ជាកន្លែងសម្រាប់ធ្វើការលក់ផលិតផលដែលនៅក្នុងហាង
-
-
ការលក់ចូលជាសមាជិក(Sale Membership): ជាកន្លែងសម្រាប់ធ្វើការលក់កាតចូលជាសមាជិកពិសេសដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសផ្សេងៗក្នុងហាង
-
ការផ្លាស់ប្តូរអតិថិជន(Change Customer): ជាមុខងារសម្រាប់ធ្វើការប្រាស់ប្តូរអតិថិជន នៅពេលមានអតិថិជនច្រើនមកក្នុងពេលតែមួយ
-
-
បន្ទាប់ពីការយល់ដឹងអំពីមុខងារនីមួយៗនៅក្នុងការលក់ យើងបន្តទៅកាន់របៀបលក់ផលិតផលក្នុងហាងរបស់យើង៖
-
ជំហានទី១: លោកអ្នកតម្រូវចុចទៅកាន់ផ្ទាំងលក់សំរាប់ហាង ឬភាសាអង់គ្លេសថា Retail / POS
-
ជំហានទី២: រួចធ្វើការបើកវេន(Open Shift)របស់អ្នក ដោយធ្វើការកំណត់ប្រាក់ក្នុងការបើក(Open Amount) និង ជ្រើសរើសស្ថានីយ៍(Station)របស់អ្នក
-
-