Skip to main content

b. តោះបន្តទៅកាន់ការចាប់ផ្តើមបង្កើតអតិថិជនដំបូងរបស់អ្នក!!

វីដេអូ : របៀបបង្កើត អតិថិជន នៅក្នុង Krubkrong


តើក្នុងការចាប់ផ្តើមបង្កើតអតិថិជនដំបូងរបស់អ្នក អ្នកគួរចាប់ផ្តើមចេញពីរបៀបណាទៅ?

  • ក្នុងការចាប់ផ្តើមបង្កើតអតិថិជនដំបូងរបស់អ្នក តម្រូវអោយអ្នកចូលទៅកាន់ អតិថិជន (Customer) ជាកន្លែងបញ្ចូលអតិថិជន និងបន្ថែមប្រភេទអតិថិជនដើម្បីមានភាពងាយស្រួលទៅដល់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងអតិថិជននិងទទួលបានព័ត៌មានមួយចំនួនដូចជាការចំណាយនិងប្រភេទផលិតផលដែលអតិថិជនបានជាវ។


  • បន្ទាប់ពីនេះ ដើម្បីជួយសម្រួលទៅដល់ការម្ចាស់អាជីវកម្មក្នុងការបែងចែកអតិថិជនអោយបានសមស្របតាមការចំណាយរបស់ពួកគេសម្រាប់ផ្តល់ជាកាដូឬការបញ្ចុះតម្លៃផ្សេងៗ ម្ចាស់អាជីវកម្មតម្រូវអោយចូលទៅកាន់ប្រភេទអតិថិជន (Customer Category) ជាកន្លែងបង្កើតប្រភេទអតិថិជន រួចបន្តចុចទៅកាន់ការបន្ថែមប្រភេទអតិថិជន(Add Customer Category)និងធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា ឈ្មោះនៃប្រភេទអតិថិជន(Name) និង ការពណ៌នាអំពីប្រភេទ(Description)

    • ជំហានទី១: តម្រូវអោយលោកអ្នកចុចចូលទៅកាន់ប្រភេទអតិថិជនឫភាសាអង់គ្លេសCustomer Category

    • ជំហានទី២: លោកអ្នកបន្តទៅការចុចពាក្យបន្ថែមប្រភេទអតិថិជន(Add Customer Category)

    • ជំហានទី៣: ក្នុងជំហាននេះ តម្រូវអោយអ្នកត្រូវបំពេញព័ត៌មានមួយចំនួនដូចជា ឈ្មោះ(Name) និង ការពិពណ៌នា(Description)

      • ឈ្មោះ(Name) : ជាកន្លែងសម្រាប់ធ្វើការបំពេញឈ្មោះប្រភេទអតិថិជនរបស់លោកអ្នក
      • ការពិពណ៍នា(Description): ជាកន្លែងសម្រាប់ធ្វើការសរសេរព័ត៌មានអំពីប្រភេទអតិថិជនររបស់លោកអ្នក

      ជាបន្ទាប់លោកអ្នកធ្វើការចុចពាក្យ បញ្ជាក់ នោះការបញ្ចូលប្រភភេទអតិថិជនរបស់លោកអ្នកនឹងទទួលបានជោគជ័យ។


  • ក្រោយពីធ្វើការបង្កើតប្រភេទអតិថិជនរបស់លោកអ្នកហើយ លោកអ្នកអាចចូលបន្តទៅកាន់អតិថិជន (Customer) ជាកន្លែងបញ្ចូលអតិថិជន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់អតិថិជន ដូចជាការចំណាយ ការទិញផលិតផលពីហាងនិងងាយស្រួលក្នុងការបញ្ចុះតម្លៃថែមទៀត។ក្នុងការបញ្ចូលអតិថិជនតម្រូវអោយយើងចូលទៅកាន់មុខងារអតិថិជន(customer) រួចបន្តទៅចុចបន្ថែមអតិថិជន(Add Customer)និងធ្វើការបំពេញព័ត៌មានអំពីអតិថិជនរបស់អ្នកដូចជា៖ ឈ្មោះដំបូង(First Name) នាមត្រកូល(Last Name) លេខទូរសព្ទ(Phone Number) ប្រភេទអតិថិជន(Customer Category) ភេទ(Gender) អ៊ីមែល(Email) អាស័យដ្ឋាន(Address) រូបភាព(Image)
    • ជំហានទី១: លោកអ្នកតម្រូវចូលទៅកាន់អតិថិជនឬភាសាអង់គ្លេសថាcustomer
    • ជំហានទី២: រួចលោកអ្នកតម្រូវចូលទៅកាន់អតិថិជនឬភាសាអង់គ្លេសថាcustomer
    • ជំហានទី៣: បន្ទាប់ពីនេះលោកអ្នកបន្តចុចទៅកាន់មុខងារបញ្ចូលអតិថិជន(Add Customer)
    • ជំហានទី៤: ក្នុងជំហាននេះតម្រូវអោយអ្នកត្រូវបំពេញព័ត៌មានមួយចំនួនដូចជា៖
      • ឈ្មោះដំបូង(Frist name): ជាកន្លែងសម្រាប់បំពេញឈ្មោះរបស់អតិថិជន
      • នាមត្រកូល(Last name): ជាកន្លែងសម្រាប់បំពេញនាមត្រកូលរបស់អតិថិជន
      • លេខទូរសព្ទ(Phone Number): ជាកន្លែងសម្រាប់បំពេញលេខទូរសព្ទទំនាក់ទំនងរបស់អតិថិជន
      • អាស័យដ្ឋាន(Address): ជាកន្លែងសម្រាប់បំពេញទីកន្លែងស្នាក់នៅឬអាស័យដ្ឋានរបស់អតិថិជន
      • អ៊ីមែល(Email): ជាកន្លែងសម្រាប់បំពេញអ៊ីមែលរបស់អតិថិជន
ប្រភេទអតិថិជន(Customer Category): ជាកន្លែងសម្រាប់ជ្រើសរើសប្រភេទអតិថិជនរបស់យើង
  • ក្នុងករណីលោកអ្នកពុំទាន់បានបង្កើតប្រភេទអតិថិជន(Customer Category) លោកអ្នកអាចចុចទៅកាន់សញ្ញា”+”រូចធ្វើការបំពេញព័ត៌មានដូចជា ឈ្មោះ ការពិពណ៌នាអំពីប្រភេទអតិថិជន បន្ទាប់ចុចទៅកាន់ពាក្យOKជាការស្រេច
  • ភេទ(Gender): ជាកន្លែងសម្រាប់កំណត់ភេទរបស់អតិថិជនឮ
  • Customer Documents : ជាកន្លែងផ្ទុកឡើងឯកសារណាមួយចំនួន របស់អតិថិជនរបស់អ្នក
  • រូបភាព(Photo): ជាកន្លែងសម្រាប់ដាក់បញ្ចូលរូបភាពរបស់អតិថិជនរបស់លោកអ្នក

  • ជាចុងក្រោយលោកអ្នកធ្វើការចុចពាក្យ បញ្ជាក់ នោះការបញ្ចូលអតិថិជនរបស់លោកអ្នកនឹងទទួលបានជោគជ័យ។