Skip to main content

របៀបចុះឈ្មោះ ប្រព័ន្ធ Krubkrong

តោះទៅចុះឈ្មោះឥឡូវនេះ ដើម្បីសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃ :

ដើម្បីអាចចូលទៅចុះឈ្មោះ ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃក្នុងរយៈពេល ៧ថ្ងៃរបស់យើង លោកអ្នកអាចធ្វើការចុះឈ្មោះដោយខ្លួនឯងតាមរយះ Website ឬក៌លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងដើម្បីទទួលបានព័ត៌មានក្នុងចុះឈ្មោះជាមួយប្រព័ន្ធរបស់យើង៖

របៀបចុះឈ្មោះដោយខ្លួនឯងតាមរយះ Website:

ក្នុងការចុះឈ្មោះដោយឯងតាមរយះ Website អាចផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា ធ្វើការចុះឈ្មោះភ្លាមទទួលបានការប្រើប្រាស់ភ្លាម និងរួមទាំងទទួលបានការប្រើប្រាស់ក្នុងរយះពេល ៧ថ្ងៃដោយឥតគិតថ្លៃ រួមទាំងអាចយល់ដឹងរបៀបប្រាស់ប្រព័ន្ធរបស់គ្រប់គ្រងបន្ថែម។ក្នុងការចុះឈ្មោះដោយខ្លួនឯងតាមរយះ Websiteតម្រូវអោយលោកអ្នកចូលទៅកាន់គេហទំព័រ Krubrkong (https://krubkrong.app/signup) រួចចុចទៅលើពាក្យ “ សាកល្បងឥឡូវដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃ ” ឬ ចូលទៅកាន់ពាក្យថា “ ចុះឈ្មោះ ”រួចធ្វើការបំពេញព័ត៌មានមួយចំនួនជាការស្រេច។

  • ជំហានទី១: លោកអ្នកតម្រូវអោយធ្វើការចូលទៅកាន់គេហទំព័រKrubrkong (https://krubkrong.com/)

  • ជំហានទី២: បន្ទាប់ពីនេះ លោកអ្នកតម្រូវអោយធ្វើការចុចទីកាន់ពាក្យ “ សាកល្បងឥឡូវដោយឥតគិតថ្លៃរយៈពេល ៧ថ្ងៃ ”ឬ ចុចទៅកាន់ពាក្យ“ ចុះឈ្មោះ ” រួចធ្វើការបំពេញព័ត៌មានមួយចំនួនជាការស្រេច

  • ជំហានទី ៣ : ក្នុងជំហាននេះតម្រូវអោយលោកអ្នកធ្វើការបំពេញព័ត៌មានមួយចំនួនដូចជា៖

    • ឈ្មោះ / Name : ជាកន្លែងសម្រាប់ធ្វើការបំពេញឈ្មោះរបស់លោកអ្នក

    • លេខទូរស័ព្ទ / Phone Number: ជាកន្លែងសម្រាប់ធ្វើការបំពេញលេខទូរស័ព្ទរបស់អ្នក

    • អ៊ីមែល / Email : ជាកន្លែងសម្រាប់ធ្វើការបំពេញអ៊ីមែល(Email)របស់អ្នក

    • តេលេក្រាម / Telegram : ជាកន្លែងសម្រាប់ធ្វើការបំពេញលេខទូរស័ព្ទរបស់អ្នកដែលភ្ជាប់ជាមួយ តេលេក្រាម

    • ឈ្មោះហាង / Shop Name : ជាកន្លែងសម្រាប់ធ្វើការបំពេញឈ្មោះហាងរបស់អ្នក

    • ទំហំហាង / Store size : ជាកន្លែងសម្រាប់ធ្វើការបំពេញ ទំហំហាងរបស់អ្នក

    • បន្ទាប់ពីធ្វើការបំពេញព័ត៌មានខាងលើរួច លោកអ្នកតម្រូវអោយចុចទៅកាន់ពាក្យ**”ស្នើសុំចុះឈ្មោះ”**ជាការស្រេច


របៀបចុះឈ្មោះតាមរយះក្រុមការងាររបស់ពួកយើង:

ក្នុងការចុះឈ្មោះតាមរយះក្រុមការងាររបស់ពួកយើង អ្នកប្រើប្រាស់អាចទទួលបានសារប្រយោជន៌ដូចជា៖ ទទួលបានព័ត៌មានបន្ថែមអំពីប្រព័ន្ធគ្រប់គ្រងរបស់យើង រួមទាំងអាចស្វែងយល់អំពីការយល់ដឹងអំពីការចុះឈ្មោះដោយខ្លួនឯង និងមានក្រុមការងារតែងតែជួយក្នុងការDemo(បង្ហាញ)ការប្រើប្រាស់ប្រព័ន្ធSystem និងមានក្រុមការងារចាំជួយSupport រួមទាំងទទួលបានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដោយឥតគិតថ្លៃក្នុងរយៈពេល ៧ ថ្ងៃ។

  • ក្នុងការចុះឈ្មោះតាមរយះក្រុមការងាររបស់ពួក លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ពួកយើង រួចហើយស្វែងរកពាក្យថា “ ទំនាក់ទំនង ” ហើយធ្វើការជ្រើសរើសការទំនាក់ទំនងមកកាន់ពួកយើងដូចជា៖

    • អាចធ្វើការទំនាក់ទំនងតាមរយះ លេខទូរស័ព្ទមកពួកយើង“ 096 933 370 ”

    • អាចធ្វើការទំនាក់ទំនងតាមរយះFacebook Pageរបស់ពួកយើង**“** Krubkrong

    • និងអាចទំនាក់ទំនងតាមរយះTelegramមកពួកយើង “+855 96 933 370 ”

    • ឬអ្នកអាចចុះ លើពាក្យ “ទាក់ទងមកកាន់ពួកយើង”